ឆ្លងឆ្នាំនេះមិនចាំបាច់ទៅណាឆ្ងាយទេមក Countdown រាំចង្វាក់ EDM ជាមួយ 3.2.1 Countdown Festival ទាំងអស់គ្នា

  • 2018-12-20 03:47:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

EDM Cambodia បានប្រកាសថាពួកគេនឹងមានរៀបចំកម្មវិធីឆ្លង ឆ្នាំ​ដែលមានឈ្មោះថា 3.2.1 Countdown Festival នៅសណ្ឋាគារ Hotel Cambodiana ក្រោមការឧបត្ភម្ត ផ្ដាច់មុខដោយស្រាបៀរ ល្អដាច់គេនៃ ប្រទេសហូឡង់គឺស្រាបៀរ Heineken។ អញ្ចឹងអ្នកដែលទិញសំបុត្រអត់ទាន់គេ លើកមុន សូមចូលទៅ EDM Cambodia ដើម្បីទិញសំបុត្រចូលរួម​ និងទិញអោយបានមុនគេប្រយ័ត្នអស់ដូចកាល Afterlife: Day of the Dead ទៀត។

នៅយប់ 3.2.1 Countdown Festival នឹងមាន​ការចូលរួមពីឌីជេល្បីៗ ពីអឺរ៉ុប​ និងអាស៊ីយើងដែលធ្លាប់បង្ហាញខ្លួននៅ Festival ធំៗ ដូចជា Tomorrowland, Ultra Music Festival គឺ Pegboard Nerds​និង KAKU, ជាមួយនឹងឌីជេ​ របស់ប្រទេសកម្ពុជាយើង ដែលមានដូចជា DJ Maily, VxY, RXTHY និង B&B!

កក់សំបុត្រតាម Link នេះ EDM Cambodia នឹងទទួលបានការ ដឹកជញ្ជូនដល់កន្លែងដោយឥតគិតថ្លៃ ហើយតំលៃវិញគឺ ៖ 20 ដុល្លារ (Normal Pass) ពីថ្ងៃទី ១០ ធ្នូ ដល់ ថ្ងៃទី៣១ ធ្នូ ២០១៨ 25 ដុល្លា (Walk-in) នៅថ្ងៃទី៣១ ធ្នូ (ប្រសិនបើនៅសល់) ក្នុងសំបុត្រនីមួយៗយើងអាចប្តូរបានភេសជ្ជៈ ១ ផងដែរ ។

មើលរូបកាលពី Afterlife: Day of the Dead លេងៗសិនអោយដឹងថាកប់ និងសប្បាយប៉ុនណា!


អត្ថបទ៖ Sey