កុំចាំដល់ចាស់! ស្រលាញ់ខ្លួនគួរញុំាទឹកសណ្តែកឲ្យបាន ១កែវរាល់ថ្ងៃជួយសុខភាពច្រើនលើសលប់

  • 2018-12-26 05:02:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹកសណ្តែកធម្មជាតិ និង តៅហូសិរីរាង្គដែលបានចម្អិនយ៉ាងល្អ តាមក្បួនខ្នាតត្រឹមត្រូវ មានអនាម័យ ទើបអាចធានាបានថាពិតជាមានរសជាតិឆ្ងាញ់ពិសេស និងនៅតែរក្សាបាននូវវីតាមីន និងសារជាតិបំប៉នជាច្រើនដែលជួយដល់សុខភាពប្រាកដមែន។

ដូច្នេះហើយទើបនៅសិង្ហបុរី ផលិតផលទឹកសណ្តែក និង តៅហូសរីរាង្គទទួលបានការគាំទ្រយ៉ាងខ្លាំងជាច្រើនជំនាន់ តួយ៉ាងដូចជាទឹកសណ្តែក Xiao Ban ដែលបន្តកេរ្តិ៍ដំណែលដ៏យូរអង្វែងរបស់ម៉ាកយីហោចាស់វស្សា Lao Banនោះ បានពង្រីកជាច្រើនសាខាទាំងក្នុង និងក្រៅប្រទេស ដែលរួមមានកម្ពុជាផងដែរ។

តោះ! មកដឹងពី គុណប្រយោជន៍ខ្លឹមៗចំពោះសុខភាពរបស់ទឹកសណ្តែកមួយកែវ ដូចតទៅ ៖

១. ជួយសម្រស់ ៖ សណ្តែកពោរពេញដោយជាតិប្រូតេអ៊ីន និងជាតិរ៉ែដែលអាចជួយកាត់បន្ថយ ការចុះអន់ថយនៃ ស្បែក ធ្វើឲ្យអ្នកមានស្បែកទន់ រលោងស្អាតពីខាងក្នុង ។ វីតាមីនដែលមានក្នុងសណ្តែក ក៏នឹងទៅថែបំប៉នស្រទាប់ស្បែកក្បាល ឬសសក់ និងធ្វើឲ្យសក់ដុះលូតលាស់ប្រកបដោយសុខភាពល្អ ថែមទៀត។

២. ជួយសម្រកគីឡូ ៖ ប្រូតេអ៊ីនក្នុងសណ្តែកមានកម្រិតអាស៊ីតអាមីណូត្រឹមត្រូវសម្រាប់ រាងកាយប្រើប្រាស់ និងជួយសម្រួលប្រព័ន្ធរំលាយអាហារ។

៣. ជួយសុខភាពបេះដូង ៖ សារធាតុរ៉ែក្នុងសណ្តែកជួយកាត់បន្ថយសម្ពាធឈាម និងរក្សាកម្រិតជាតិស្ករក្នុងរាងកាយ និងជួយកាត់បន្ថយហានិភ័យជំងឺបេះដូង។

៤. ជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ៖ សារធាតុ Folate ដែលមានក្នុងសណ្តែក នឹងរួមចំណែកដល់ការផលិតនៃសារធាតុ serotonin ដែលធ្វើឈាមអ្នករត់បានល្អ នឹងជួយឲ្យអារម្មណ៍ស្រស់ថ្លា។

៥. ជួយប្រព័ន្ធរំលាយអាហារ ៖ សារជាតិកាកសរសៃ( Fiber) ក្នុងសណ្តែកនឹងទៅជួយសម្រួលការរំលាយអាហារ និងធ្វើឲ្យប្រព័ន្ធរំលាយអាហាររឹងមាំមានសុខភាពល្អ បត់ជើងស្រួល។

៦. ជួយខួរក្បាលឲ្យវាងវៃ ចងចាំល្អ ៖ សារជាតិ Folate (Folic Acid) និង វីតាមីន B6 B12 នឹងជួយជំរុញកម្លាំងខួរក្បាលឲ្យដំណើរការបានល្អ និងឆាប់រហ័ស។

ចង់ដឹងថាល្អដូចរៀបរាប់អត់ ? អាចទៅភ្លក់សាកទឹកសណ្តែក និងតៅហូធម្មជាតិល្បីឈ្មោះ បានទាំងឆ្ងាញ់ និងជួយសុខភាពនោះ កុំភ្លេច Xiao Ban បច្ចុប្បន្ន មាន២សាខានៅ ភ្នំពេញ ដូចជា៖

  • សាខា មុនីវង្ស ៖ ផ្ទះលេខ ៧១៥ E0 ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន លេខទូរសព្ទ 085333170
  • សាខា ម៉ៅសេងទុង ៖ ផ្ទះលេខ ៣៣A ផ្លូវ ១៩៣ សង្កាត់ចតុមុខ ខណ្ឌដូចពេញ លេខទាក់ទង លេខទូរសព្ទ 081333170

អត្ថបទ​៖ ដេត​ លីដា