រូបមន្តធ្វើជ្រក់ត្រសក់ស្រូវ ទុកញ៉ាំនៅផ្ទះក៏បាន លក់ក៏បាន

  • 2019-08-26 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

បើ​និយាយ​ដល់​ជ្រក់​ត្រសក់​ស្រូវ​វិញ​ អ្នក​ណា​ក៏​ចូល​ចិត្ត​ញ៉ាំ​ដែរ​ ផ្ទះ​ខ្លះ​វិញ​មាន​ដាក់​នៅ​ក្នុងទូរ​ទឹកកក​ជាប់​មិន​ដាច់​ទេ​។​ ម៉ោះ​ កុំ​ពិបាក​ទៅ​ទិញ​គេ​ទៀត​ ណា​មួយ​ទិញ​គេ​ ខ្លាច​គេ​ធ្វើ​អត់​អនាម័យ​ ហើយ​ខ្លាច​ទិញ​ប៉ះ​របស់​សល់​​ទៀត ឥឡូវ​មក​រៀន​ធ្វើ​ខ្លួន​ឯង​វិញ​ ទុក​ញ៉ាំ​ក៏​បាន​ ចង់​ធ្វើ​លក់​ក៏​បាន​ដែរ​។​

គ្រឿង​ផ្សំ

  • ត្រសក់​ស្រូវ​ ១​គីឡូ
  • អំបិល​ ១​ ស្លាប​ព្រា​បាយ​
  • ទឹក​សុទ្ធ​ កន្លះ​លីត្រ
  • ស្ករ​ត្នោត​ ៤​ស្លាប​ព្រា​បាយ​
  • ម្ទេស​គ្រាប់​ តាម​ចូល​ចិត្ត​
  • រំដេង​ ១​មើម​
  • ខ្ទឹម​ស​ ១​មើម​ធំ​
  • ទឹក​ត្រី ២​ស្លាប​ព្រា​បាយ​
  • ទឹក​ស៊ីអ៊ីវ​ ២​ស្លាប​ព្រា​បាយ​
  • ដុំ​ស៊ុប​មាន់​ ១​ដុំ​តូច

វិធី​ធ្វើ

១. លាង​ត្រសក់​ឲ្យ​ស្អាត​ រួច​ហាន់​វា​តូច​ៗ​ទៅ​តាម​ទំហំ​ដែល​ចង់​បាន​រួច​ប្រឡាក់ជាមួយ​អំបិល​ប្រហែល​ ១០​នាទី​ រួច​យក​របស់​ធ្ងន់​សង្កត់​ឲ្យ​អស់​ទឹក​ប្រហែល​កន្លះ​ម៉ោង​ ហើយ​លាង​ទឹក​ឲ្យ​ស្អាត​។​

២. ចាក់​ស្ករ​ត្នោត​ចូល​ខ្ទះ​កូរ​រហូត​ទៅ​ជា​ស្ករ​តាំង​ម៉ែ​ ដាក់​ទឹក​ស៊ីអ៊ីវ​ ទឹក​ត្រី​ ដុំ​ស៊ុប​ រំដេង​ ខ្ទឹម​ស​ ចូល​ រួច​កូរ​ឲ្យ​សព្វ​ បន្ទាប់​មក​ចាក់​ទឹក​ចូល​ទុក​ឲ្យ​ពុះ​ រួចទុក​វា​ឲ្យ​ត្រជាក់​។

៣. ដាក់​ត្រសក់​ទៅ​ក្នុង​ក្រឡ​ហើយ​ចាក់​ទឹក​ស្ករ​ចូល​។​

៤. ចាក់​ម្ទេស​ដែល​ហាន់​រួច​ពី​លើ​ បន្ទាប់​មក​គ្រប​គម្រប​ឲ្យ​ជិត​ ទាល់​តែ​ត្រសក់​មាន​រសជាតិ​ជូរ​។​

៥. ភាគ​ច្រើន​ជ្រក់​ត្រសក់​ស្រូវ​នេះ​គឺ​មាន​រសជាតិ​ ជូរ​អែម​ តែ​បើ​យើង​មិន​ចង់​ប្រើ​ស្ករ​ត្នោត​ យើង​អាច​ប្រើ​ស្ករ​សក៏​បាន​ដែរ​។​ បើ​ចង់​ឆាប់​ជូរ​ អាច​ច្របាច់​ទឹក​ក្រូច​ឆ្មារ​ថែម​បន្តិច​។​ កុំ​ភ្លេច​ធ្វើ​ញ៉ាំ​ទាំង​អស់​គ្នា​ណា​ ធ្វើ​ហើយ​ធានា​ថា​ញ៉ាំ​ជក់​មាត់​៕

ចុចអាន៖ មករៀនធ្វើបាយឆាម្នាស់ឱ្យមានរសជាតិឆ្ងាញ់មិនចាញ់ហាង


ប្រភព៖ YouTube ប្រែ​សម្រួល៖ សរ សុគន្ធី