រូបភាពសំណង់អាគារប្លែកៗនិងកម្រនៅជុំវិញពិភពលោក

  • 2019-08-27 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានអាគារ​ជាច្រើនប្រភេទ​សាង​សង់ទៅ​តាម​រចនាបទ​តាម​ប្រទេស​នីមួយៗ តែ​សម្រាប់​អាគារខាង​ក្រោម​នេះ​វិញ ទស្សនា​ហើយ​ពិតជា​មិន​គួរឲ្យ​ជឿថា​ជារូប​ពិត។ អាគារទាំងនោះរួមមាន៖

១ អាគារThe Kunsthaus Graz ក្នុង​ប្រទេស​អូទ្រីស

សាល​សិល្បៈ​ដ៏ទំនើប​បែបនេះ​ត្រូវបាន​គេ​ហៅថា Friendly Alien។​ អ្នកខ្លះ​មើល​ឃើញ​អាគារ​នេះ​ដូចជា​បេះដូង​ត្រី​បាឡែន។ The Kunsthaus ត្រូវបាន​បង្កើត​ឡើងតាម​បែប​ស្ថាបត្យកម្ម​ថ្មី​ច្នៃប្រឌិត។

២ សារមន្ទីរ Guggenheim ក្នុងទី​ក្រុង Bibao ប្រទេស​អេស្ប៉ាញ

នេះគឺ​ជាអាគារមួយ​ក្នុង​ចំណោម​សំណង់​ដ៏អស្ចារ្យ​បំផុតនៅ​លើ​ពិភព​លោក​ក្នុង​រចនាបថ Deconstructivism។ ស្ថាបត្យករ Philip Johnson បាន​ពិពណ៌នា​ថា វាជា“ អគារដ៏​អស្ចារ្យ​បំផុតនៅ​សម័យ​កាល​របស់​យើង” ។ សារមន្ទីរ​នេះមានទាំងការ​តាំងពិព័រណ៍​អចិន្រ្តៃយ៍​និង​បណ្តោះ​អាសន្ន ដោយឡែក​ពិព័រណ៍​អចិន្រ្តៃយ៍​ត្រូវបាន​ឧទ្ទិស​ដល់សិល្បៈ​នៃសតវត្ស​ទី ២០ ។

៣ ផ្សារ​ទំនើប Markthal ក្នុង​ទីក្រុង Rotterdam ប្រទេសហូឡង់

សាលផ្សារ​នេះគឺ​ស្រស់ស្អាត​បំផុតនៅ​ក្នុង​ពិភពលោក។ លើសពី​នេះទៅទៀត​ នៅថ្ងៃ​សម្ភោធ​ផ្សារ​នោះ ក៏មាន​ការចូលរួម​ពីម្ចាស់​ក្សត្រី​ហូឡង់​ដែរ។ ផ្នែក​ខាងក្នុង​នៃអគារនេះត្រូវ​បាន​តុបតែង​ដោយ​ស្នាដៃ​សិល្បៈ​ Arno Coenen៖ ផ្លែឈើ​ បន្លែ ត្រី និងផ្កា។

៤ ច្រក​ទ្វារធំ​នៅ Abu Dhabi នៃ​អារ៉ាប់រួម

អាគារនេះ​ផងដែរ​មាន​កម្ពស់ ១៥៨​ ម៉ែត្រ​ជាងរួម​មាន ៣៥ ជាន់ពី​ដី។ លើសពីនេះទៅ​ទៀតនោះ គឺ​កំណត់​ត្រា​ពិភពលោក​បានឲ្យ​ឈ្មោះ​ថា the world’s furthest leaning man-made tower."។

៥ សារមន្ទីរ​វិទ្យាសាស្ត្រ​នៅ​សាំងហ្គាពួរ (ArtScience Museum)

សារមន្ទីរនេះ​គឺជា​អាគារ​ដ៏ទាក់ទាញ​យ៉ាងខ្លាំង​មួយក្នុង​ចំណោម​អាគារនៅ​ប្រទេស​សាំងហ្គាពួរ។ វាមាន​រូបរាង​ដូចជា​បាត​ដៃ​ឬ​ផ្កាឈូក។ រីឯ​អាគារ​កប់ពពក ៣ នៅខាង​ក្រោយនោះ​ដែល​មាន​កប៉ាល់​នៅ​ខាងលើ​នៅ​ហៅថា Marina Bay Sands ប្រមូលផ្តុំ​ទៅ​ដោយ​សណ្ឋាគារ​ដ៏​ប្រណីតៗ​និង​ជាស្នាដៃ​ឯកនៃទី​ក្រុង​សាំង​ហ្គាពួរ។

៦ ផ្សារទិញឥវ៉ាន់ Emporia នៅទីក្រុង Malmo ប្រទេស​ស៊ុយអែត

មជ្ឈមណ្ឌល​ផ្សារទំនើប​នេះ​គឺ​ធំ​ជាងគេនៅតំបន់ Scandinavia ។ កញ្ចក់​ពត់​ពីរ​ជាន់​ព័ទ្ធ​ជុំវិញ​រនាំង​អង្កត់ទ្រូង​ដែល​កាត់តាម​អាគារ​ហាក់ដូច​ជាវា​នឹង​ធ្លាក់​ចុះ។ នៅខាង​ក្នុង​ អ្នក​ទស្សនា​និង​អ្នក​ដើរ​ផ្សារ​អាច​រក​ឃើញ​ជណ្តើរយន្ត​ដែល​មានពណ៌​ស្រស់​ឆើត​ឆាយ​ ក្រៅពី​ការ​អង្គុយកៅ​អីអង្គុយ​និង​សួន​កំសាន្ត​។

៧ មជ្ឈមណ្ឌល Heydar Aliyev នៅបាគូប្រទេសអាស៊ែបៃហ្សង់

អាគារនេះ​ទំនងជា​អាគារដ៏គួរ​ឲ្យចង់​ដឹង​និងចងចាំ​នៅក្នុង​តំបន់បាគូ។ ស្ថាបត្យករ​ស្រី​ដ៏ឆ្នើម Zaha Hadid ដែល​ត្រូវបាន​គេ​ស្គាល់ថា​ស្រឡាញ់​រូបរាង​របស់«alien»​ដែលបាន​រចនា​រូបរាង​ដូចជាវត្ថុរាវ​នៃ​អគារ។ នៅខាង​ក្នុង​មានសាល​តាំងពិព័រណ៍​និង​ការិយាល័យ។

៨ ប្រាសាទផ្កាឈូកក្នុងភូមិ Bahapur ប្រទេសឥណ្ឌា

អាគារ​ដែល​មានរូបរាង​ដូចផ្កា​ឈូកមួយ​ទៀត​នោះ​គឺ ជាកន្លែង​សម្រាប់​គោរព​ព្រះដ៏​សំខាន់​នៃជំនឿ​Baha'i Faith។

ចុចអានបន្ត៖

លោកយាយ​អាយុ ១០៧ ឆ្នាំ ទម្លាយអាថ៌កំបាំងដែលធ្វើឲ្យអាយុវែង

តោះមក​ស្វែង​យល់​ពីឈ្មោះ​ដើមឈើ​ ដែលជា​​តំណាង​ឲ្យ​ប្រទេស​នីមួយៗ!


ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន