ទេសភាពស្អាតដូចឋានសួគ៌ក្នុងរដូវស្លឹកឈើជ្រុះនៅជប៉ុន ឮ១ពាន់ដងមិនស្មើឃើញផ្ទាល់ភ្នែកមួយដង

  • 2019-10-11 10:00:58
  • ចំនួនមតិ 37 | ចំនួនចែករំលែក 101

ចន្លោះមិនឃើញ

ជប៉ុនជាប្រទេសដែលមនុស្សជាច្រើនស្រមៃចង់ទៅលេងកម្សាន្ត មិនត្រឹមតែជនជាតិខ្មែរយើងទេ។ ប្រសិនបើអ្នកធ្លាប់បានទៅលេងជប៉ុនហើយ នោះអ្នកនឹងដឹងច្បាស់ពីភាពអស្ចារ្យរបស់វា។ តែប្រសិនបើអ្នកមិនទាន់បានទៅលេងនៅឡើយ ល្មមគិតគូរទៅលេងឲ្យបានម្តងហ្នឹងគេហើយ ព្រោះថាសម័យនេះហើយ ចង់ទៅជប៉ុនមិនពិបាកដូចមុនទៀតទេ។

ជម្រើសល្អបំផុតសម្រាប់អ្នកដែលមិនធ្លាប់ទៅសោះ អាចសាកទៅលេងតាមភ្នាក់ងារទេសចរណ៍ ឬ ក្រុមហ៊ុនធួរ ព្រោះថាគេនឹងរៀបចំឯកសារមួយស្អាតស្រាប់ ងាយស្រួលក្នុងការទទួលបានវីសារពីស្ថានទូតជប៉ុន។

អ្វីដែលធ្វើឲ្យជប៉ុនក្លាយជាទីគួរឲ្យចង់ទៅលេងបំផុតនោះ គឺ ប្រទេសនេះមាន ៤រដូវ ដែលលេចចេញនូវភាពស្រស់ស្អាតប្លែកៗគ្នាតាមរដូវនីមួយៗ, ភាពទំនើបជឿនលឿន ទាំងវប្បធម៌ អរិយធម៌ និងបែបផែនរស់នៅប្លែកគេ របស់ប្រជាជនជប៉ុន ពិសេសគឺភាពខុសប្លែកគ្នាស្រឡះរវាងអ្នកទីក្រុង និងប្រជាជនរស់នៅតាមខេត្តក្នុងតំបន់នីមួយៗ។

បន្ទាប់ពីរដូវផ្កាសាគូរ៉ា ចាប់ពីខែតុលា ដល់ខែវិច្ឆិកា អាកាសធាតុនៅជប៉ុនចាប់ផ្តើម ត្រជាក់បង្គួរ (12-18 អង្សារ) ស្លឹកឈើក៏ចាប់ផ្តើមប្រែពណ៌ ដែលលេចចេញនូវទេសភាពបែបធម្មជាតិ ប្រៀបបាននឹងផ្ទាំងគំនូរចម្រុះពណ៌ដ៏ស្រស់បំព្រង អមដោយផ្ការីកស្គុះស្គាយ។ កាន់តែពិសេសក្នុងរដូវនេះ ភ្ញៀវទេសចរអាចភ្លក់រសជាតិប៉ោមផ្លែជប៉ុនដ៏ឆ្ងាញ់បំផុត។

ដំណឹងល្អ! ឥលូវនេះអ្នកអាចទៅលេងជប៉ុនបាន ក្នុងតម្លៃត្រឹមតែ ១៦៩៨ដុល្លារ គិតទាំងសំបុត្រយន្តហោះសម្រាប់កញ្ចប់ដំណើរកម្សាន្តរយៈពេល ៦ថ្ងៃ ៥យប់ របស់ក្រុមហ៊ុនទេសចរណ៍ MSK តែមួយគត់។

តាមរយៈដំណើរកម្សាន្តនេះ អ្នកនឹងអាចឲ្យទទួលបាននូវបទពិសោធន៍ថ្មីៗ អមជាមួយការស្នាក់នៅសណ្ឋាគារដែលប្រើ​បច្ចេកវិទ្យា AI ដ៏ទំនើប Hennahotel ,Shinsaibashi និង ធ្វើដំណើរតាមជើងហោះហើរលំដាប់ផ្កាយប្រាំ Cathay Dragon។

ការហោះហើរមិនមានគេងយប់នៅលើយន្តហោះ ចេញពីព្រលានយន្តហោះភ្នំពេញវេលាម៉ោង 11:45, ហើយវេលាម៉ោង15:30 ប្តូរជើងហោះហើរនៅព្រលានយន្តហោះទីក្រុង Hong Kong រួចបន្តដំណើរទៅកាន់ប្រទេសជប៉ុន នាវេលាម៉ោង 16:35 និងទៅដល់ទីក្រុងអូសាកាប្រទេសជប៉ុនម៉ោង 21:10 យប់។

ចាប់អារម្មណ៍? សូមរួសរាន់ឡើង ទាន់មានតម្លៃពិសេសសម្រាប់កញ្ចប់ធួរ ឱកាសបុណ្យអ៊ុំទូក ២០១៩នេះ។

សម្រាប់ព័ត៌មានបន្ថែមពីដំណើរកម្សាន្តទៅលេងជប៉ុននេះ សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ៖

  • Office ៖ 023 21 39 39
  • Cellcard ៖ 012 38 59 59
  • Smart ៖ 096 22 31 731
  • Metfone ៖ 088 9 755 866
  • ហ្វេសប៊ុក ៖ MSK Travel Company

តោះ! មកមើលទេសភាពដ៏ស្រស់ស្អាតនារដូវស្លឹកឈើជ្រុះនៅជប៉ុន ដែលសុទ្ធសឹងជាកន្លែងទេសចរណ៍ល្បីៗដែលត្រូវដើរកម្សាន្តរបស់កញ្ចប់ធួរ MSK រយៈពេល ៦ថ្ងៃ ៥យប់ ខាងក្រោមនេះ ៖

១. ត្រាំទឹកក្តៅធម្មជាតិ (Onsen ឬ Japanese Hot Spring)

Onsen (អនសិន) ឬ Japanese Hot Spring ជាទឹកក្តៅពីធម្មជាតិ ដែលត្រូវបានគេបូមពីស្រទាប់ខាងក្រោមនៃផែនដី ដែលកន្លែងខ្លះជម្រៅដល់រាប់រយម៉ែត្រពីក្នុងដីឯណោះ ព្រោះថាប្រទេសជប៉ុនសំបូរទៅដោយភ្នំភ្លើងចាស់ៗ ហើយទឹកក្តៅនោះលាយឡំជាមួយជាតិរ៉ែធម្មជាតិ ដែលជួយទៅដល់សម្រស់ និង សុខភាព។

២. ញុំាក្តាមយក្ស

៣. ឡើងភ្នំហ្វូជី Fuji 5th station

៤.ទស្សនាប្រាសាទអូសាកា (ប្រាសាទសង់ឡើងក្នុងកំឡុងសតវត្សទី16 Osaka Castle)

៥.ប្រាសាទស្រោបមាសគីនកាគូជី (Kinkakuji Temple)

៦. ប្រាសាទគីយូមីហ្ស៊ុ (ព្រះវិហារនៃព្រះពុទ្ធសាសនា Kiyomizu Temple និងជាប្រាសាទប្រវត្តិសាស្ត្រ ជាប់បេតិកភណ្ឌពិភពលោក)

៧.វិហារបុរាណហ្វូស៊ីមីអ៊ីងណារីស្រីង ដែលគេស្គាល់ថាជាវិហារដែលមានសង់ក្លោងទ្វាជាប់ៗគ្នាជាច្រើន (Fushimi inari shrine)

៨.សួនផ្កាចំរុះពណ៌ដ៏ធំ Showa Kinen Park (អតីតមូលដ្ឋានយោធាអាមេរិក នៅសង្គ្រាមលោកលើកទី ២)

៩. ចំការផ្លែប៉ោម

១០. តំបន់សបភីងអាគីហាបារ៉ា ដែលមានលក់ទំនិញជាច្រើនមុខ Akihabara

១១. ប្រាសាទអាសាគូសា (Asakusa Temple & Nakamise Street)

Asakusa Temple
Nakamise Street

១២. វិថីសបភីងដូតុនបូរី ដែលមានលក់ទំនិញគ្រឿងបរិភោគប្លែកៗ Doton plaza & Dotombori និងកន្លែងទេសចរជាច្រើនទៀត


អត្ថបទ៖ លីដា