ប្លែកតែសប្បាយ! ហាត់រ៉កនឹកឃើញនាំភ្ញៀវស្លៀកឈុតដេកយប់ជប់លៀង អបអរខួប ២ឆ្នាំនៅភ្នំពេញ

  • 2019-11-26 10:40:30
  • ចំនួនមតិ 1 | ចំនួនចែករំលែក 18

ចន្លោះមិនឃើញ

  • ធុញ​ទ្រាន់​នឹង​កម្មវិធី​ជប់លៀង​ដដែល​ៗ មែនទេ?
  • ឱកាស​បង្ហាញ​ម៉ូដ​ឈុត​ដេក​យប់​របស់​អ្នក​មកដល់​ហើយ​…

អត់​ឲ្យ​ច្រឡំ​គេ លើក​នេះ​​ភោជនីយដ្ឋាន ហាត់រ៉ក​ភ្នំពេញ បាន​ផ្តួច​ផ្តើម​រៀប​ចំ​ជប់លៀង​ ស្លៀក​ពាក់​ឈុត​ដេក​យប់ «Pajama EDM Party» ដើម្បី​បង្កើត​បរិយាកាស​កម្សាន្ត​ថ្មី​មួយ​បែប ​ផ្តល់​ជូន​នូវ​ភាព​​រំភើប​សប្បាយ​រីករាយ​ប្លែក​ភ្នែក​ ប្លែក​អារម្មណ៍​ ដល់​អតិថិជន​ទាំង​ខ្មែរ​ និង​បរទេស។

«Pajama EDM Party» លើក​ដំបូង​នៅ​ភ្នំពេញ​នេះ នឹង​ធ្វើ​ឡើង​នៅ​យប់ ថ្ងៃ សៅរ៍ ៣០ វិច្ឆិកា ២០១៩ ចាប់​ពី​ម៉ោង ៩:៣០យប់ ដល់​ម៉ោង​ ២ភ្លឺ។ កម្មវិធី​ជប់លៀង​ដ៏​រំជើប​រំជួល​នេះ​គឺ​ជាផ្នែក​មួយ ដើម្បី​អប់អរ​ខួប ​២ឆ្នាំ​នៃ​ ហាត់រ៉ក់​ភ្នំពេញ ដែល​នឹង​មាន​វត្តមាន​ ឌីជេ​ល្បី ចូលរួម ដូចជា Dj Dory , Dj Lyka និង Dj Maily

ប្រិយមិត្ត​​ទាំងអស់​គ្នាត្រូវបាន​អញ្ជើញចូលរួម ដោយ​គ្រាន់តែ​ស្លៀក​ឈុត​ដេក​យប់​ស្អាតៗ ងាយៗ អ្នក​នឹង​ទទួល​បាន​ភេសជ្ជៈ Free 1 កែវ​ភ្លាម ពី ហាត់រ៉ក់​ភ្នំពេញ!

កុំ​ភ្លេច​ណ៎ា! បបួល​មិត្តភក្ដិ​ទៅ​ឲ្យ​ច្រើន​ផង #LegendsOnly ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​ផេក Hard Rock Café Phnom Penh

(រូបតំណាង)
(រូបតំណាង)

អត្ថបទ៖ លីដា