ត្រូវសម្ភាសន៍ការងារ អត់ដឹងថាស្លៀកអី អាចមើលពីរបៀបស្លៀកពាក់នេះបាន

  • 2019-11-22 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​មិត្តនារីៗ​ទាំង​ឡាយ​ណា​កំពុង​ត្រៀម​ខ្លួន​ចូល​សម្ភាសន៍​ការងារ​លើក​ដំបូង​កុំ​រំលង​ស្ទីល​ស្លៀក​ពាក់​បែប​នេះ​ឲ្យសោះ។ តាម​ការពិតទៅ របៀប​ស្លៀក​ពាក់ទៅ​សម្ភាសន៍​ការងារ​សម្រាប់​មិត្ត​នារី​មាន​ច្រើន​ប្រភេទ​ណាស់ អ្នក​អាច​ស្លៀក​ជា​ប្រភេទ​ខោ​ក៏បាន​ឬ​សំពត់​ក៏​បាន។ តែ​ការ​ស្លៀក​ពាក់ក៏​ជា​ចំណុច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក​សម្ភាសន៍​យើង​ដែរ ហេតុដូច​នេះ​ហើយ ចូរអ្នក​កុំ​រំលង​ស្ទីល​ស្លៀក​ពាក់​តាម​ខាង​ក្រោម​នេះ​ណា៎ រួម​មាន៖

១. សាមញ្ញ​តែមើល​មកឡូយ៖ វាអាចជាអាវក្រណាត់ស្តើងៗល្មមជាមួយនឹងខោខ្មៅ(តាមការនិយម) និសំពត់ទៅតាមស្ថាប័នដែលអ្នកត្រៀមចូលខ្លួនសម្ភាសន៍។

២. ស្លៀក​ជាឯក​សណ្ឋាន​ឈុតៗ៖ បើអ្នកពិបាកសម្រេចចិត្តក្នុងការស្លៀកពាក់បែបជាអាវសារូ អ្នកក៏អាចជ្រើសជាឈុតវិញក៏បានវាមនាច្រើនពណ៌តាមចំណូលចិត្ត។

៣. សំពត់​ឬ​ខោ​ចង្កេះ​វែង៖ ក្រៅពីឈុត អ្នកក៏អាចជ្រើសរើសយកសំពត់ឬខោចង្កេះវែងៗតានុយជាមួយអាវក៏បាន។

៤. ស្បែក​ជើង​កែង​ខ្លីៗ៖ ក្នុងពេលត្រៀមខ្លួនសម្រាប់ទទួលយកការងារថ្មី អ្នកមិនគួរពាក់ស្បែកជើងកែងចោតទេ អ្នកគប្បីពាក់ស្បែកជើងកែងទាបៗឬក៏ស្បែកជើងប៉ាត់តា ក្រវាត់កែងទៅតាមការនិយមរបស់អ្នក។

ចុចអានបន្ត៖

ចុង​សប្ដាហ៍​មាន​គម្រោង​ទៅ​ណា​អត់? បើ​មាន​កុំ​ភ្លេច​ស្ទីល​ខោអាវ​កាលីប​ៗ​ទាំង​នេះ


ប្រភព៖ jelly ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន