ធ្លាប់​តែ​ទិញ​គេ​ញ៉ាំឥឡូវសាក​រៀន​ធ្វើ​បាយ​មាន់​ហៃណាំ​ខ្លួន​ឯង​ម្តង​មើល៍!

  • 2016-04-11 04:48:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រាកដជាធ្លាប់លឺ ឬ ញុំារូចមកហើយ បាយមាន់ហៃណាំ។ មុខម្ហួបមួយនេះ មានដើមកំណើតចេញពី កោះហៃណាន (Hainan) ដល់ស្រស់ស្អាតនៅខាងត្បូងប្រទេសចិន។ អ្វីដែលអស្ចារ្យរបស់ម្ហួបនេះ គឺវាអាចផ្គត់ផ្គង់សម្រាប់មនុស្សមួយគ្រួសារញុំាបានទាំងមូល ហើយសម្បូរទៅដោយសារធាតុចិញ្ចឹមល្អៗចំពោះសុខភាពទៀតផង។ សព្វថ្ងៃ មុខម្ហូបមួយមុខនេះ មានប្រជាប្រិយភាពណាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងក្លាយជាអាហារប្រចាំតំណាងរបស់ប្រទេសសិង្ហបុរីទៀតផង។ មិនត្រឹមតែជាអាហារសុខភាព ថែមទាំងមានរស់ជាតិឆ្ងាញ់ និង ងាយស្រួលធ្វើណាស់។ តោះរៀនធ្វើជាមួយ Sabayដើរទាំងអស់គ្នា។ គ្រឿងផ្សំ

សម្រាប់មាន់ស្ងោរ និង ទឹកស៊ុប

• មាន់ 1 ក្បាល • ខ្ទឹមស 8-10 គ្រាប់ • ខ្ចី កាត់ជាដុំៗ 4-5 ដុំ • អំបិល 1 ស្លាបព្រាបាយ

សម្រាប់បាយ

• អង្ករ • ទឹកស៊ុបមាន់ • ខ្ទឹមស (បកសំបក និង ដំ) • ខ្ចី 1 ដុំ • កមាន់

សម្រាប់ទឺកខ្លាច់លាបលើសាច់មាន់ និង បាយ

• ស្លឹកខ្ទឹមមួយបាច់ ហាន់ជាដុំល្អិតៗ • ប្រេងអូលីវ • អំបិលរោយៗពីលើបន្តិច

សម្រាប់ទឹកជ្រលក់ • ទឹកសីអីវ • ខី្ច • ប្រេងអូលីវ

 

របៀបចម្អិន • សម្រាប់មាន់ស្ងោរ និង ទឹកស៊ុប

  1. លាងសម្អាតមាន់ជាមួយអំបិល ត្រដុសស្បែកវាអោយស្អាត ភ្លឺរលោង

  2. កាត់ក ក្បាល និង គ្រឿងក្នុង ដាក់មួយចំនែក

  3. ស្ងោរមាន់រយះពេល 1 ទៅ 2 នាទី រូចស្រង់វាមកលាងទឹក ដើម្បីអោយសាច់មាន់មានសភាពរលាង

  4. ជាមួយនឹងទឹកស្ងោរមាន់ដដែល ដាក់សាច់មាន់ដែលលាងរួយចូលវិញ និងបង់គ្រឿងផ្សំទឹកស៊ុបខាងលើ រូចរំងាស់វារយះពេល 30 នាទី

  5. បន្ទាប់មកបិទភ្លើង ដាក់វាចោលរយះពេល 30 នាទីទៀត • សម្រាប់បាយ

  6. លាងអង្ករ

  7. ដាំវាជាមួយទឹកស៊ុបមាន់ដែលសល់ពីមុន ឬ ទឹកឆៅធម្មតា

  8. ដាក់គ្រឿងផ្សំសម្រាប់ចម្អិនបាយចូល រូចដាំវាជាការស្រេច

• របៀបធ្វើទឹកជ្រលក់

  1. អ្នកអាចញុំាវាជាមួយទឹកសីអីវ ម្ទេស និងប្រេងល្ង ធម្មតាក៏បាន
  2. ជម្រើសមួយទៀតគឺ អ្នកឈូសខ្ចីអោយម៉ត់ ច្របល់ជាមួយប្រេងអូលីវ
  3. បើមានទឹកត្រីកោះកុង រឹតតែប្រសើរ

បន្ទាប់ពីគ្រប់យ៉ាងបានឆ្អិនរួចរាល់ អ្នកគ្រាន់តែដួសបាយដាក់ចាន កាប់សាច់មាន់ជាដុំៗ រូចលាបខ្លាញ់ពីលើ និងញុំាជាមួយទឹកស៊ុបមាន់ ជាការស្រេច។

 

Tip: ទឹកស៊ុបមាន់ដែលនៅសល់អ្នកគួរតែទុកវាសម្រាប់ចម្អិនជាមួយបាយ ពេលដែលអ្នកចង់ធ្វើវាម្តងទៀត ព្រោះថាការដាំបាយជាមួយទឹកស៊ុបមាន់ នឹងបន្ថែមរស់ជាតិកាន់តែឆ្ងាញ់ជាងការដាំបាយជាមួយទឹកធម្មតា។ អ្នកគ្រាន់តែស្រង់ គ្រឿងផ្សំដែលរំងាស់ហើយចេញ រូចដួសវាដាក់ក្នុងទូរទឹកកក ជាការស្រេច។

 

សម្រួលដោយ: ដាណែត ប្រភព: angelwongskitchen.com រូបភាព៖ google.com