ជប់​លៀង​សង្ក្រាន្ត​ EDMនៅ​​ Urban Beer House​ អត់?​

  • 2017-04-11 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជិត​ដល់​រដូវ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ហើយ​ត្រៀម​ខ្លួន​សម្រាប់​ការ​ជួប​ជុំ​សប្បាយ​រីករាយ​ជាមួយ​ក្រុម​គ្រួសារ​និង​មិត្តភ័ក្ដិ​រួច​ហើយ​ឬ​នៅ​? សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ស្ដាប់​ចម្រៀង​កន្ត្រាក់​អារម្មណ៍​ដូច​ជា​ប្រភេទ​ EDM គួរ​តែ​ទៅ​ចូល​រួម​កម្មវិធី​ជប់​លៀង​សង្ក្រាន្ត​នៅ​ Urban Beer House 310 នៅ​ថ្ងៃ​ទី​១១​ខែ​មេសា​នេះ​និង​ថ្ងៃ​ទី​១២​ខែ​មេសា​ដដែល​នៅ​ Urban Beer House Bkk ដែល​មាន​ការ​ចូល​រួម​ចាក់​ភ្លេង​ពី​ឌីជេ​ Mizz G មក​ពី​ប្រទេស​ថៃ​ធានា​ថា​ទប់​ខ្លួន​លែង​ជាប់​អង្រួន​តាម​បទ​ភ្លេង​ចាប់​ពី​ម៉ោង​៨ល្ងាចទៅ​។ កុំ​ភ្លេច​បបួល​គ្នា​ទៅ​ឲ្យ​បាន​ច្រើន​រឹត​តែ​សប្បាយ​ ជា​ពិសេស​ដើម្បី​ចូល​រួម​ស្វាគមន៍​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ​ពេញ​មួយ​ឆ្នាំ។

អាសយដ្ឋាន ៖ ផ្ទះ​លេខ​ ៤៤៨​ ផ្លូវ 310 សង្កាត់​បឹង​កេងកង3 ​ និង​សាខា​បឹង​កេងកង ផ្ទះ​លេខ​១០ ផ្លូវ​លេខ​២៨៨ ភ្នំពេញ​ ទំនាក់​ទំនង​សម្រាប់​កក់​ទុក​មុន​ ៖ 087 870 787 (ផ្លូវ​310) / 070 440 888 (បឹង​កេងកង)

​ ​​​​​​​ ​


អត្ថបទ៖ Nita