មក​ស៊ី​អារម្មណ៍​ជាមួយ​នឹង​បទ​ចម្រៀង​៥​នេះ​មើល ប្រាកដ​ជា​មិន​ត្រូវការ​នាឡិកា​រោទ៍​ដាស់​ទៀត​ទេ

  • 2017-04-20 01:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​មិន​បាច់​ត្រូវ​ការ​នាឡិកា​រោទ៍​ដាស់​រាល់​ព្រឹក​ទេ ប្រសិន​បើ​អ្នក​ជ្រើស​រើស​បទ​ភ្លេង​ត្រូវ​​យក​មក​ស្ដាប់ នោះ​នឹង​ធ្វើ​​ឱ្យ​អារម្មណ៍​ស្វាង​ពី​ភាព​ងងុយ​ភ្លាម​។​ តាម​រយៈ Greenberg​ ក៏​បាន​បង្កើត​​ playlist "Wake Up"  ដែល​ជា​​មូល​ហេតុ​​បី​យ៉ាង​ដែល​អ្នក​គួរ​តែ​រក​បទចម្រៀង​ដែល​អាច​ជួយ​អ្នក​ឱ្យ​ក្រោក​នៅ​ពេល​ព្រឹក​ព្រលឹម៖

-បទ​ចម្រៀង​ដែល​ចាប់​ផ្ដើម​ដោយ​ភ្លេង​ស្រទន់​នៅ​ប៉ុន្មាន​នាទី​ដំបូង​ ហើយ​ធ្វើ​ឱ្យអ្នកមានអារម្មណ៍ចង់​ក្រោកពីដំណេក​​បាន​បន្តិច​ម្ដងៗ។

-បទ​ចម្រៀង​ដែល​មាន​ភាព​វិជ្ជមាន វា​អាច​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​អ្នក​ស្រស់ស្រាយ​ពេញ​មួយថ្ងៃ។

-បទចម្រៀង​ដែល​មាន​សាច់​ភ្លេង​ចង្វាក់​​ខ្លាំង​ យោង​តាម​ការ​សិក្សា បទ​ចម្រៀង​ដែល​មាន​ចង្វាក់​ភ្លេង​ខ្លាំង​​​​នឹង​ជួយ​ដាស់​អារម្មណ៍​អ្នក​ឱ្យ​ល្អ​។​​​​

​​​ដូច្នេះ​បទចម្រៀង​មួយ​ណា​ដែលអ្នក​នឹង​ជ្រើស​រើសយក​មក​ស្ដាប់​នៅ​ពេល​ព្រឹក។​​

១."Rather Be" — Clean Bandit

២."​Hit the Quan" iLoveMemphis

​៣. "Warm Blood" Carly Rae Jepsen

៤. "On Top of the World" — Imagine Dragons

៥.​ "Come and Get It" — John Newman


ប្រភព៖ Businessinsider ប្រែ​សម្រួល៖ chanvutha yin