គ្រោះថ្នាក់មែន ប៉ុន្តែ​ទេសភាពពិតជាអស្ចារ្យ!!!!!

  • 2017-04-25 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះ សប្បាយដើរសូមណែនាំផ្លូវរថភ្លើង ដ៏គ្រោះថ្នាក់នៅប្រទេសថៃដែលជិះនៅលើស្ពានកាត់ទន្លេ Kwai ដែលទាក់ទាញភ្លៀវទេសចរជាច្រើនក្នុង​ការសាកល្បងបទពិសោធន៍ថ្មីដ៏រន្ធត់ ជាមួយនឹងទេសភាពដែលមិនអាចកាត់ថ្លៃបាន តាមមាត់ទន្លេដែលពោរពេញដោយធម្មជាតិពណ៌បៃតង ដែលធ្វើឱ្យប្រិយមិត្តជក់ចិត្តចង់ទៅទៀតជាមិនខាន ទោះជាមានគ្រោះថ្នាក់ ជាមួយនឹងផ្លូវរថភ្លើងដែលបានកសាង កំឡុងសង្គ្រាមលោកលើកទី២។ Thailand-Burma Railway Tour និងនាំប្រិយមិត្តទៅទស្សនាសារមន្ទីរចាស់ៗក្នុងកំឡុងពេលសង្គ្រាមនិង មានមគ្គទេស៍ដែលណែនាំឱ្យប្រិយមិត្តស្គាល់អំពីប្រវត្តិសាស្រ្តនៅទីនោះ។ ចំណែកឯតម្លៃវិញប្រហាក់ប្រហែល ៦៦$ ក្នុងម្នាក់។


ប្រភព៖ TripAdvisor ប្រែ​សម្រួល៖ sophea kheang