គ្រឿង​អេឡិចត្រូនិក​ក្រោម​ ២០$​ ដែល​អ្នក​គួរ​តែ​មាន

  • 2017-04-26 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អោយ​តែ​លឺ​ពាក្យ​ថា​គ្រឿង​អេឡិចត្រូនិក​មិន​ដែល​សូវ​ថោក​ទេ ត្រូវ​អត់? ហើយ​បើ​និយាយ​ទៅ សម័យ​នេះ​ក៏​ជា​សម័យ​អេឡិចត្រូនិក​ដែល​ទាម​ទារ​អោយ​យើង​ត្រូវ​តែ​មាន​វា​ដើម្បី​អោយ​ការ​រស់​នៅ​របស់​យើង​កាន់​តែ​ងាយ​ស្រួល​បន្ថែម​ទៀត​។ ដូច្នេះ​ថ្ងៃ​នេះ​សប្បាយ​ដើរ នឹង​បង្ហាញ​ពី ​គ្រឿង​អេឡិចត្រូនិក​មួយ​ចំនួន​ដែល​អ្នក​ចាំ​បាច់​ត្រូវ​តែ​មាន ហើយ​តម្លៃ​គឺ​ស្ថិត​នៅ​ក្រោម​២០​ដុល្លារ​តែ​ប៉ុណ្ណោះ។  

១ USB/Flash Drive

USB​ គឺ​ជា​របស់​ចាំ​បាច់​សម្រាប់​សិស្ស​និស្សិត និង​អ្នក​ធ្វើការ ព្រោះ​ថា​ពួក​គេ​ត្រូវ​ការវាដើម្បី​ផ្ទុក​ទិន្នន័យ ឬ​ឯកសារ​សំខាន់​​បន្ថែម ឬ ក៏​ផ្ទេរ​ទិន្នន័យ​អោយ​ទៅ​អ្នក​ផ្សេង​ដោយ​មិន​ចាំបាច់​ប្រើ​អ៊ីនធឺណិត​ដោយ​ប្រើ​USBនេះ។ USB​ដែល​មាន​តម្លៃ​ក្រោម​២០​ដុល្លារ​នេះ​គឺ​មាន​ទំហំ ដល់​ទៅ​ ៦៤GB និង​ផ្ទេរ​ទិន្នន័យ​ក្នុង​ល្បឿន​ដល់​ទៅ​៣.០MB ផង​ដែរ។

២.Power Bank

ប្រាកដ​ណាស់​ថា​ការ​មាន Power Bank ជាប់​តាម​ខ្លួន​គឺ​ជា​រឿង​ចាំ​បាច់​មួយ​ដែរ​ដោយ​សារ​តែ​ម្នាក់ៗ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ និង​ iPad ជា​ញឹក​ញាប់​ក្នុង​មួយ​ថ្ងៃៗ ហើយ Power Bank​អាច​អោយ​យើង​សាក​ថ្ម​ដោយ​មិន​បាច់​ដើរ​រក​រន្ធ​ភ្លើង​។ វា​កាន់​តែ​មាន​អត្ថ​ប្រយោជន៍​នៅ​ពេល​ដែល​អ្នក​ត្រូវ​ដើរ​លេង​កម្សាន្ត​តាម​តំបន់​ដាច់​ស្រយាល​ ឬ​ចុះ​បេសកកម្ម​ផ្សេង​ៗ​ដែល​គ្មាន​អគ្គីសនីគ្រប់គ្រាន់​។

  ៣ ឧបករណ៍​កាន់​ទូរស័ព្ទ​លើ​កញ្ចក់​ឡាន

ឧបករណ៍​នេះ​មាន​អត្ថ​ប្រយោជន៍​មែន​ទែន​សម្រាប់​អ្នក​ដែល​តែង​តែ​បើក​មើលgoogle map ពេល​បើក​បរ​ដើម្បី​ស្វែង​រក​គោល​ដៅ។ វា​ជៀសវាង​នូវ​គ្រោះ​ថ្នាក់​ចរាចរណ៏​ដែល​អាច​កើត​មាន​ឡើង​ដោយ​សារ​តែ​អ្នក​បើក​បរ​ត្រូវ​ការ​កាន់ និង​ឱន​មើល​ទូរស័ព្ទ​ញឹក​ញាប់​ពេក។ ឧបករណ៍​នេះ​មាន​ ២ប្រភេទ​សម្រាប់​ជ្រើសរើស គឺ​មួយ​អាច​ដាក់​តោង​ជាប់​នឹង​កញ្ចក់​ឡាន និង​មួយ​ទៀត​ដាក់​កិប​នឹង​ស្លាប​ម៉ាស៊ីន​ត្រជាក់។

៤ កាស​ត្រចៀក

ប្រាកដ​ណាស់​កាស​ដាក់​ត្រចៀក​គឺ​ជា​វត្ថុ​ដែល​ចាំ​បាច់​មួយ ​ដែល​អ្នក​អាច​ប្រើ​ស្ដាប់​ចម្រៀង​ដើម្បី​បន្ធូរ​អារម្មណ៍​តាន​តឹង និង​អាច​ប្រើ​សម្រាប់​និយាយ​ទូរស័ព្ទ​ពេល​បើក​យានយន្ត​ផង​ដែរ។

៥ Mouse ​អត់​ខ្សែ

ការ​ប្រើ​ Mouse ​ដែល​អត់​ខ្សែ​នេះ គឺ​មាន​ភាព​ងាយ​ស្រួល​ជាង​ Mouseធម្មតា ​​​ដែល​ តែងតែ​មាន​ខ្សែ​រញ៉េរញ៉ៃ ​ដោយ​សារ​តែ​អ្នក​មិន​ចាំ​បាច់​ត្រូវ​មូល​វា​ទុក​ចុះ​ឡើង​នាំ​តែ​ខាត​ពេល ​ហើយ​សល់​កន្លែង​ទូលាយ​សម្រាប់​ដាក់​សម្ភារៈ​ផ្សេងៗ​ទៀត​ផង។  

៦ ស្រោម​ទូរស័ព្ទ និង​កុំព្យូទ័រ

ទូរស័ព្ទ និង​កុំព្យូទ័រ​ដែល​អ្នក​មាន​សុទ្ធ​តែ​ត្រូវ​ចំណាយ​លុយ​ជា​ច្រើន​ដើម្បី​បាន​វា​មក ដូច្នេះ​អ្នក​ត្រូវ​ចេះ​ថែ​ទាំ​វា​អោយ​បាន​ល្អ​ដោយ​ការ​ដាក់​ស្រោម​ការ​ពារ​អោយ​បាន​ត្រឹមត្រូវ ជៀសវាង​​ការ​ធ្លាក់ និង​បុក​ទង្គិច​នានា។

គ្រឿង​អេឡិចត្រូនិក​ខាង​លើ​សុទ្ធ​សឹង​តែ​ជា​របស់​ដែល​ចាំ​បាច់ និង​មាន​ប្រយោជន៍ ដូច្នេះ​ទិញ​ហើយ ដឹង​តែ​អត់​ស្ដាយ​លុយ​សោះ​ហ្មង​!  

អត្ថបទ៖​ ដេមី


អត្ថបទ៖​ ដេមី