ធ្វើការ៉េម ដោយខ្លួនឯងនៅផ្ទះស្រួលសឹងអីនឹង

  • 2017-04-30 06:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តោះថ្ងៃនេះ រៀនធ្វើការ៉េមទាំងអស់គ្នា វាមានភាពងាយស្រួលជាងអ្វីដែល យើងគិតឆ្ងាយណាស់ ក្នុងការធ្វើគ្រាន់តែ ធ្វើតាមជំហានៗ ដែលបានណែនាំនេះតែ ប៉ុណ្ណោះ។

គ្រឿងផ្សំ៖

-ទឹកដោះគោ ១កែវ

-ស្ករស ១ ស្លាបព្រាកន្លះ

-ម្សៅ vanilla ១ស្លាបព្រាកន្លះ

ឧបករណ៍ក្នុងការធ្វើ៖

-ទឹកកកដុំ ៣ ទៅ ៤ កែវ

-អំបិល

-ថងប្លាស្ទិកមានមាត់បិទធំ ២

របៀបធ្វើ៖

១. លាយទឹកដោះគោ ស្ករស និងម្សៅvanilla ចូលក្នុងថងផ្លាស្ទិច បន្ទាប់មកបិទមាត់ថង ឱ្យជិត ហើយមិនអោយមានខ្យល់នៅក្នុងថងនោះឡើយ។

២. បន្ទាប់មកលាយ ទឹកកកនិង អំបិលទៅក្នុងថងប្លាស្ទិកមួយផ្សេងទៀត។

៣. បន្ទាប់មកដាក់ថងដែលមានល្បាយការ៉េម ទៅក្នុងថងដែលមានទឹកកកនិងអំបិល ហើយបិទជាឱ្យជិត។

៤. បន្ទាប់មកក្រឡុកវាឱ្យសព្វ រយៈពេល ៥នាទី តាមចិត្តរបស់អ្នក។

៥. បន្ទាប់ពីក្រឡុកហើយ លោកអ្នកប្រាកដជាឃើញ ល្បាយការ៉េមឡើងកក ក្លាយទៅជាការ៉េម ដែលមាន រសជាតិយ៉ាងឆ្ងាញជាមិនខាន។

៦. បើកដាក់ចាន ហើយទទូលទាន យ៉ាងរីករាយ។


អត្ថបទ៖ sophea kheang