តើ​​អ្នក​ទាំង​អស់​គ្នា​​ចង់​ត្រឡប់​ពេល​វេលា​ទៅ​កាន់​ទសវត្សរ៍​ឆ្នាំ ៦០ វិញ ដែរ​ឬ​ទេ?

  • 2017-05-17 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​​អ្នក​ទាំង​អស់​គ្នា​​ចង់​ត្រឡប់​ពេល​វេលា​ទៅ​កាន់​ទសវត្សរ៍​ឆ្នាំ ៦០ វិញ ដែរ​ឬ​ទេ? កម្ម​វិធី «រាត្រី​ទសវត្សរ៍​ឆ្នាំ ៦០» ជា​កម្មវិធី​សប្បុរស​ ដែល​បង្ហាញ ពី​ទិដ្ឋភាព​នា​ឆ្នាំ​១៩៦០ នឹង​មាន​បង្ហាញ​ពី​​​​​ ​វប្បធម៌ និង​ទំនៀម​ទម្លាប់​របស់​ខ្មែរ​យើង​កាល​ពី​សម័យ​នោះ ការ​បង្ហាញ​ ​ម៉ូដ​សំលៀកបំពាក់ ចង្វាក់​​រាំ និង​​ចម្រៀង​កាល​ទសវត្សរ៍​ឆ្នាំ ៦០ ។ កម្ម​វិធី «រាត្រី​ទសវត្សរ៍​ឆ្នាំ ៦០» នេះ​នឹង​នាំ​អ្នក​ទាំង​អស់​គ្នា​​ឱ្យ​វិល​ត្រឡប់​ទៅ​កាន់​សម័យកាល​ដ៏​​រំភើប​រីករាយ​នោះ​វិញ។ មិន​ថា​ការ​ស្លៀកពាក់ តន្ត្រី ម្ហូបអាហារ ឬ​ក៏​ល្បែង​កម្សាន្ត​នានា អ្នក​ទាំង​អស់​គ្នា​​នឹង​មាន​អារម្មណ៍​ថា ប្រៀប​ដូច​ជា​កំពុង​ស្ថិត​នៅ​ក្នុង​សម័យកាល​នោះ​ពិតៗ ក្រៅ​ពី​ភាព​សប្បាយ​រីករាយ អ្នក​ទាំង​អស់​គ្នា​ថែម​ទាំង​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​រក្សា​នូវ​មរតក​ប្រពៃណី​ និង​ការ​បរិច្ចាគ​ថវិកា ដើម្បី​ជួយ​ដល់​កុមារ​កំព្រា​ដែល​កំពុង​តែ​ត្រូវ​ការ​ជំនួយ ព្រម​ទាំង​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ថែម​ទៀត​ផង។

សម្រាប់​តម្លៃ​សំបុត្រ​ចូល​រួម​ ត្រឹម​តែ​ ៤០០០០៛

កម្មវិធី​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ ទី​២១ ឧសភា​ចាប់​ពី​ម៉ោង​ ២​ល្ងាច​ដល់​ ៨:៣០​ យប់ ​នៅ​កោះពេជ្រ​អាគារ​A ​

ដើម្បី​ទិញ​សំបុត្រ សូម​ទាក់ទង​មក​កាន់​លេខ​ទូរស័ព្ទ​ខាង​ក្រោម​នេះ

០១០ ៥៧៥ ៨២៤ / ០៧៧ ៦៧ ៨៧ ៩៩ / ០៩៣ ៥៩ ៥៩ ២៤/ ០៩៩ ៦៥ ១៥ ១៥

ព៌តមាន​លំអិត​៖ Facebook


អត្ថបទ៖ chanvutha yin