7 កន្លែង​ដែល​អ្នក​មិន​គួរ​រំលង​ពេល​ទៅ​លេង​ប្រទេស​អីុតាលី

  • 2017-05-24 04:40:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

7. Isola di Burano

ជា​ទី​កន្លែង​ដែល​មាន​អាគារ​ចម្រុះ​ពណ៌​គ្រប់​ប្រភេទ​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ស្រស់​ស្រាយ​ត្រជាក់​ភ្នែក​។

6. រង្គសាល​ Colosseum

ជា​រង្គសាល​ដែល​ធ្វើ​ឡើង​ពី​ស៊ីម៉ង់​និង​ខ្សាច់​ហើយ​មាន​ទំហំ​ធំ​ស្កឹមស្កៃ​ស្ថិត​នៅ​ចំ​កណ្ដាល​ប្រទេស​អ៊ីតាលី​។

5. Trevi Fountain

គេ​មាន​ជំនឿ​ថា​ឲ្យ​តែ​បោះ​កាក់​ចូល​ទៅ​ក្នុង​ទឹក​នេះ​អ្នក​នឹង​អាច​ត្រឡប់​មក​ប្រទេស​អ៊ីតាលី​ម្តង​ទៀត​ ដូច្នេះ​ហើយ​គ្រប់​គ្នា​ដែល​បាន​ទៅ​ដល់​គឺ​មិន​ដែល​ភ្លេច​បោះ​កាក់​ហើយ​ផ្សង​នោះ​ទេ​។

4. ​Blue Grotto ជា​សមុទ្រ​ស្ថិត​នៅ​កាព្រី​ដែល​អ្នក​អាច​ជិះ​ទូក​ចូល​ទៅ​ក្នុង​ល្អាង​ទឹក​សមុទ្រ​ហើយ​មើល​ឃើញ​ពី​ភាព​ចាំង​ឆ្លុះ​ពណ៌​ខៀវ​ដ៏​ស្រស់​ស្អាត​ប្លែក​អារម្មណ៍​។ 3. Pisa ជា​អាគារ​ទ្រេត​ដ៏​ល្បី​ល្បាញ​ប្រចាំ​ប្រទេស​អ៊ីតាលី​ អ្នក​អាច​​ថត​រូប​ជា​ច្រើន​ស្ទីល៍​តាម​ចំណង់​ចំណូល​ចិត្ត​។ 2. កោះ​ Murano

​​អ្នក​ទេសចរ​តែង​តែ​ទៅ​ទស្សនា​ការ​ធ្វើ​ដុត​កែវ​និង​ច្នៃ​ម៉ូដ​ដោយ​ដៃ​ផ្ទាល់​នៅ​កោះ​ Murano។

1. Lago di Garda

ជា​បឹង​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​ហែហម​ទៅ​ដោយ​ទេសភាព​ដ៏​ស្រស់​ត្រកាល ដោយ​គ្រាន់​តែ​ជិះ​ទូក​គយ​គន់​មិន​ចេះ​ណាយ​។​​


ប្រភព៖ thisisinsider ប្រែ​សម្រួល៖ Nita