Trattoria Bello រសជាតិ Pizza អ៊ីតាលីពិតៗ

  • 2017-06-20 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយពីPizza អ្នកណាៗ ក៏ចូលចិត្តញ៉ាំដែរ ប៉ុន្តែភាគច្រើន ជឿថាធ្លាប់ទៅតែហាងដដែលៗ ញ៉ាំតែរសជាតិដដែលៗ។ អញ្ចឹងល្មមដល់ពេលសាករសជាតិថ្មីម្តងហើយ ដែលនៅTrattoria Bello គឺមានលក់ Pizza រសជាតិពិតពីប្រទេសអ៊ីតាលី ធ្វើថ្មីៗ ដុតស្រស់ៗ ហើយតម្លៃក៏ថោកសមរម្យ។ ក្រៅពីនេះ ក៏មានមុខម្ហូបបរទេសឆ្ងាញ់ជាច្រើនមុខទៀត ដូចជា មីអ៊ីតាលី សាលាដ និងភេសជ្ជះថែមទៀតផង។ តែសម្រាប់អ្នកចង់មកសាក សូមកត់ចំណាំម៉ោងបើកលក់អោយបានច្បាស់សិន ពីព្រោះថានៅទីនេះមានបើកលក់តែ២ពេលប៉ុណ្ណោះ គឺចាប់ពីម៉ោង១២ថ្ងៃត្រង់រហូតដល់ម៉ោង២:៣០នាទីរសៀល និងចាប់ពីម៉ោង៥:៣០នាទីល្ងាច ដល់ម៉ោង១០:៣០នាទីយប់។

ទីតាំង៖ ផ្ទះលេខ១៧C ផ្លូវ៤៦០ សង្កាត់ទូលទំពូង លេខទូរស័ព្ទ៖ 096 341 0936 Facebook Page៖ Trattoria Bello


អត្ថបទ៖ ដាលីន