Gerbie’s Salad & Sandwichអាហារបែបសុខភាពហើយរសជាតិឆ្ងាញ់

  • 2017-06-21 05:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gerbies Salad & Sandwich គឺជាហាងកាហ្វេមួយដែលធានាថាត្រូវចិត្តអ្នកកំពុងចង់សម្រកទម្ងន់តែម្តង ព្រោះថានៅទីនេះគឺមានលក់សាលាដ និងសាំងវិចដែលធ្វើឡើងពីបន្លែនិងសាច់ស្រស់ៗ ដែលមិនទុកលើសពីមួយថ្ងៃ ឃើញហើយធានាថាគួរអោយចង់ញាំតែម្តង។ អ្វីដែលពិសេសនៅកន្លែងមួយនេះទៀតនោះ គឺវាធ្វើឡើងដើម្បីតម្រូវចិត្តមិនសូវមានពេល តែចង់បានសុខភាពល្អ ដែលអតិថិជនអាចទិញនូវសាលាដដែលវេចខ្ចប់ស្រាប់ ងាយស្រួលនិងរហ័សជាទីបំផុត។ ហើយថ្វីបើមានលក់តែសាលាដនិង សាំងវិចមែន ប៉ុន្តែគឺមានផ្ដល់ជូននូវច្រើនជម្រើសរសជាតិខុសៗគ្នា ដែលអាចជ្រើសរើសបាន។

ទីតាំង៖ ផ្ទះលេខ៧៨ ផ្លូវប៉ាស្ទ័រ បឹងកេងកង១

លេខទូរស័ព្ទ៖ ០៩៨ ៧៨៦ ១៦១

Facebook Page: Gerbies Salad & Sandwich

អត្ថបទ៖ ដាលីន


អត្ថបទ៖ sophea kheang