តើ​ចង់​ញ៉ាំ​ម្ហូប​កូរ៉េ​ដែល​មាន​រសជាតិ​ហិរ ឆ្ងាញ់ជាប់មាត់ដែរឬទេ?

  • 2017-07-15 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី​អាហារ​កូរ៉េ អ្នក​ណា​ក៏​ចង់​សាក​ចង់​ភ្លក់​នូវ​អាហារ​របស់​ប្រទេស​នេះ​ដែរ តែពេល​ខ្លះ​ មិនដឹង​ថានឹង​ទៅ​ញ៉ាំ​នៅ​ឯ​ណាតែប៉ុណ្ណឹង​។ អ៊ីចឹង​ថ្ងៃ​នេះ​ សប្បាយ​ដើរ​ នឹង​ណែ​នាំ​ហាង​អាហារ​កូរ៉េ​មួយ​សម្រាប់​អ្នក​ដែល​ចង់​ភ្លក់​នូវ​អាហារ​បែប​ហិល​ៗ​ គឺ​ហាង​អាហារ​កូរ៉េ Gogos។

មាន​លក់​នូវ​ម្ហូបកូរ៉េ​ឆ្ងាញ់​ៗ​ជា​ច្រើន​មុខ ពិសេស​សម្រាប់​អ្នក​ដែល​ចូលចិត្តញ៉ាំហិរតែម្តង។ ប្រសិន​បើអ្នកចង់ភ្លក់រសជាតិហិរ​បែប​កូរ៉េ​ពិតៗនោះ ​មិន​ចាំ​បាច់ទៅដល់ប្រទេសកូរ៉េទេ។ Gogos គឺ​ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​ដែល​អ្នករក​បាន​នៅ​ភ្នំពេញ។

ហាង​ម្ហូប​កូរ៉េ Gogos ចាប់​បើក​ពី​ម៉ោង​៧ព្រឹក​ រហូត​ដល់​ម៉ោង២១:៣០នាទី ដែល​មាន​ទី​តាំង​នៅ​លើ​ផ្លូវ​លេខ​៣៩២​បឹងកេងកង១ (​នៅ​ក្បែរ​សាលា​បឹង​កេង​កង)។


អត្ថបទ៖​ Kimteng Pech