ការងារទាំង៥ប្រភេទ ដែលអាចឲ្យលោកអ្នកចេញទៅក្រៅប្រទេសញឹកញាប់!

  • 2017-07-16 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចូលចិត្តធ្វេីដំណេីរក្រៅប្រទេសដឹងច្បាស់ណាស់ថា ត្រូវការចាយវាយអស់ប្រាក់ច្រេីនណាស់។ ប្រសិនបេីការងាររបស់អ្នកតម្រូវឲ្យអ្នកធ្វេីដំណេីរទៅក្រៅស្រុកនេាះវិញ តេីវាល្អយ៉ាងណាទៅ? អ្នកមិនត្រឹមតែបានប្រាក់កម្រៃទេ ហេីយអ្នកបាននូវឱកាសធ្វេីដំណេីរទៅក្រៅប្រទេសទៀតផង។ ជាការពិតទៅ គឺមានការងារមួយចំនួនដែលផ្តល់នូវវឱកាសឲ្យអ្នកធ្វេីការនៅក្រៅប្រទេសបាន៖

១. អ្នកថតរូបអាពាហ៍ពិពាហ៍

សម្រាប់គូស្វាមីភរិយាដែលចង់ទៅថតរូបអាពាហ៍ពិពាហ៍នៅក្រៅប្រទេស គឺតម្រូវអេាយអ្នកថតរូបអាចធ្វេីដំណេីរទៅក្រៅស្រុកបាន។ ការងារនេះមិនត្រឹមតែឲ្យអ្នកធ្វេីដំណេីរទេ ហេីយអាចទទួលបានប្រាក់កម្រៃផង។

២. អង្គការក្រៅរដ្ឋាភិបាល (ឧទាហរណ៍ គ្រូពេទ្យគ្មានព្រំដែន)

អង្គការក្រៅរដ្ឋាភិបាលប្រមូលអ្នកធ្វេីការមកពីគ្រប់ជំនាញ និងគ្រប់ទីកន្លែង ដេីម្បីធ្វេីគម្រោងអ្វីមួយ។ ឧទាហរណ៍ Doctors Without Border ប្រមូលគ្រូពេទ្យស្ម័គ្រចិត្តទាំងឡាយ ដេីម្បីផ្តល់ការព្យាបាលដល់អ្នកដែលត្រូវការលេី ពិភពលេាក។

៣. គ្រូបង្រៀនភាសា

ការរៀនភាសា គឺកំពុងពេញនិយមណាស់ ដែលមានតម្រូវការគ្រូភាសាផ្សេងៗពីប្រទេសក្រៅ។

៤. អ្នករៀបចំកម្មវិធី

អ្នករៀបចំកម្មវិធីមានការទទួលខុសត្រូវលេីពិធីជប់លៀង និងពិធីមង្គលការជាដេីម ហេីយក៏មាននូវឱកាសទៅក្រៅប្រទេសពេលមានកម្មវិធីធំម្តងៗ។

៥. ការងារផ្នែកមគ្គុទេ្ទសក៍​ទេសចរណ៍

អ្នកនាំភ្ញៀវទេសចរណ៍ ក៏ដូចជាអ្នកបកប្រែភាសាត្រូវការចេញទៅក្រៅប្រទេសជាញឹកញាប់ ដេីម្បីបំពេញការងារ និង​ស្វែង​យល់​ពី​ប្រទេស​គេ​ បើ​មានការ​មាន​កាណែនាំ​ដល់​ទេសចរណ៍​។

Source: businessnewsdaily.com


អត្ថបទ៖​ Kimteng Pech