អ្វី​ដែល​ត្រូវ​ដឹង​មុន​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​​ញូវយ៉ក

  • 2017-07-19 07:39:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុង​ញូវយ៉ក​ជាទី​ក្រុង​មួយ​​ដែល​មាន​ល្បី​ល្បាញ​ខ្លាំង​ហើយ​ក៏​ជា​ទីក្រុង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​សម្រាប់​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត ដើម្បី​ភ្លក់​នូវ​បទពិសោធន៍​ថ្មី​ៗ សម្រាប់​ជីវិត​នេះ​។ ​​​​ អ្នក​ណា​ក៏​មាន​ក្ដី​ប្រាថ្នា​ថា​ចង់​ទៅ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស​យ៉ាង​ហោច​ណា​​ឲ្យ​បាន​ម្ដង​ដែល​ក្នុង​មួយ​ជីវិត​ដែរ​។ តែ​ការ​ធ្វើ​ដំណើរ​ក្រៅ​ប្រទេស​បែប​នេះ​ក៏​មិន​មាន​ភាព​ងាយ​ស្រួល​នោះ​ទេ​​ ខាង​ក្រោម​នេះ​គឺ​ជា​តិចនិច​ខ្លះ​ៗ សម្រាប់​អ្នក​ដែល​ចង់​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ទីក្រុង​ញូវយ៉ក។

១.​យក​ស្បែក​ជើង​ដែល​ងាយស្រួល​ពាក់​ដើរ​

ដំណើរ​កម្សាន្ត​ដ៏​អស្ចារ្យ​ដែល​អ្នក​នឹង​ជួប​នោះ​គឺ ការ​ដើរ​កម្សាន្ត​នៅ​ក្នុង​ទី​ក្រុង​ដោយ​ថ្មើរ​ជើង​ផ្ទាល់​ ដូច​នេះ​ស្បែក​ជើង​ដែល​ងាយស្រួល​ពាក់​​អ្នក​ប្រាកដ​ជា​នឹង​ត្រូវ​ការ​វា​ជា​ចាំបាច់ ។ ការ​ដើរ​រុក​រក​កន្លែង​ថ្មី​ ជួប​មនុស្ស​ប្លែក​នៅ​ក្នុង​ទី​ក្រុង​នេះ។

២. រៀប​ចំ​កន្លែង​មុន​ចេញ​ដំណើរ

ទីក្រុង​ញូវយ៉ក ជា​ទីក្រុង​មួយ​ដែល​ធំ​នឹង​មាន​មនុស្ស​ច្រើន​ ដូច​នេះ​អ្នក​គួរ​តែ​មាន​ការ​រៀប​ចំ​ដំណើរ​កម្សាន្ត​នៅ​ទី​ណា​សម្រាប់​មួយ​ថ្ងៃ។ អ្នក​ត្រូវ​ឲ្យ​ប្រាកដ​នូវ​ទីតាំង​កន្លែង​ដែល​អ្នក​នឹង​ទៅ​ ហើយ​ទៅ​ដោយ​វិធី​ណា​ នេះ​ងាយស្រួល​ដល់​អ្នក​កុំ​ឲ្យ​ខ្ជះខ្ជាយ​ពេល​វេលា។

​​​​៣​.ថ្ងៃ​ដ៏​ល្អ​បំផុត​ដើម្បី​ទស្សនា​កន្លែង​ទាក់​ទាញ​គឺ​ថ្ងៃ​អង្គារ​ដល់​ថ្ងៃ​សៅរ៍

សម្រាប់​កន្លែង​ដែល​ទាក់​ទាញ​នៅ​ក្នុង​ទីក្រុង​នោះ​គឺ​តែង​តែបិទ​ចាប់ពី​ថ្ងៃ​អាទិត្យ​និង​ថ្ងៃច័ន្ទ​​ដូច​នេះ​អ្នក​ទាំង​អស់​គ្នា​គួរ​តែ​ដឹង​។

៤.​កុំ​ដាក់​លុយ​តាម​ខ្លួន​ច្រើន​

វា​ជា​ការ​ប្រុង​ប្រយ័ត្ន​មួយ​សម្រាប់​អ្នក​ ហើយ​​វា​ក៏​ងាយ​ស្រួល​ដល់​អ្នក​ដែល​ប្រសិន​បើ​អ្នកដាក់​ត្រឹម​តែ Visa Card តាម​ខ្លួន​នោះ ព្រោះ​ហាង​នៅ​ទី​នោះ​ភាគ​ច្រើន​គេ​ទទួល​កាត​ច្រើន​ជាង​សាច់​ប្រាក់​ សម្រាប់​ការ​ចំណាយ​របស់​អ្នក​។

៥. ​ដំណើរ​កម្សាន្ត​ តាម​រយៈ​ឧទ្ធម្ភាគចក្រ​

សម្រាប់​បទ​ពិសោធ​ដ៏​រំភើប​នៃ​ទិដ្ឋភាព​នៃ​ទី​ក្រុង​ញូវយ៉ក​ដែល​អ្នក​នឹង​មិន​អាច​​បំភ្លេច​បាន​គឺ ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទស្សនា​នៃ​​ទី​ក្រុង​តាម​រយៈ​ឧទ្ធម្ភាគចក្រ។តែ​អ្នក​ចាំបាច់​ត្រូវ​ការ​កក់ទុក​មុន​សម្រាប់​ដំណើរ​កម្សាន្ត​នេះ។


ប្រភព៖ Beautyandtips ប្រែ​សម្រួល៖ chanvutha yin