តោះ​ ទៅ​ទស្សនា​សារមន្ទីរ​ខ្មោច​នៅ​ប្រទេស​ម៉ាឡេស៊ី​ម្តង

  • 2017-07-20 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទៅ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស​អ្នក ទាំង​អស់​​គ្នា​តែង​តែ​ចូល​ចិត្ត​តែ​ទៅ​ទស្សនា​ រមណីយដ្ឋាន​ នានា​​ ឬ​ដើរ​ផ្សារ​ទិញ​ទំនិញ​​ តោះ​ថ្ងៃ​នេះ​សប្បាយ​ដើរ​នឹង​ណែ​នាំ​កន្លែង​​កម្សាន្ត​ដ៏​ល្អ​ដល់​អ្នក​​ទាំង​គ្នា​ឲ្យ​ស្គាល់​ដែល​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​នោះ​គឺ សារមន្ទីរ​ខ្មោចGhost Museum។

សារមន្ទីរ​ខ្មោចGhost Museum​ ដែល​​មាន​ដំបូង​គេ​​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ ហើយ​ស្ថិតនៅ​តំបន់​Penang ។​នៅក្នុង​សារមន្ទីរ​ នេះ ការ​តាំង​បង្ហាញ​ ខ្មោច​ជាច្រើន​​ជាតិសាសន៍ មាន​ដូច​ជា​ខ្មោច ខ្មោច​ជនជាតិ​ចិន​ ខ្មោច​ប្រទេស​អេហ្ស៊ីប ខ្មោច​បែប​ព្រាយ​ ខ្មោច​ឆៅ​ នឹង​មាន​ខ្មោច​ជាច្រើនទៀត​។ ដែល​នៅ​ទីនោះ​មាន​ការ​រៀប​ចំ​មើល​ទៅ​ដូច​ជា​ពិត​ៗ​ គួរ​ឲ្យ​ខ្លាច និង​មាន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​ជាខ្លាំង​។​ ​សារមន្ទីរ​ខ្មោចGhost Museum​ នោះ​មិន​មែន​គួរ​ឲ្យ​ខ្លាច​ដូច​ដែល​គិត​​ទាំងអស់​នោះ​ទេ ប៉ុន្តែ នៅ​ទី​នោះ​នឹង​ធ្វើ​ឲ្យ​​ស្រែក​ដោយ​ភាព​សប្បាយ​រីក​រាយ​ នឹង​អ្វី​ដែល​អ្នក​មិន​ធ្លាប់​បាន​ជួប។ (សម្រាប់​តម្លៃ​សំបុត្រ គឺ ៣$ ទៅ​ ៥$ សម្រាប់​មនុស្ស​ធំ​)

មានVideo :

ទីតាំង​នៅ​ ៥៧, Lebuh Melayu, George Town, ប្រទេស​Malaysia ដែល​បើក​ចាប់​ពី​ម៉ោង​ ១០​ព្រឹក​ដល់​ម៉ោង​៧​យប់ តាម​​ Ghost Museum Penang

​​​​​​​​


ប្រភព៖ Travelog.com ប្រែ​សម្រួល៖ chanvutha yin