អត្ថប្រយោជន៍របស់ Coca-Cola លើសពីភេសជ្ជៈដែលលោកអ្នកប្រហែលជាមិនដែលដឹង!

  • 2017-07-20 01:59:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Coca-Cola គឺជាភេសជ្ជៈដ៏ពេញនិយមមួយនៅលើពិភពលោកដោយសាររសជាតិដ៏អស្ចារ្យរបស់វា ប៉ុន្តែវាមិនត្រឹមតែជាភេសជ្ជៈដែលអាចទទួលបានតែមួយមុខនោះទេ។ វាមានប្រយោជន៍ជាច្រើនដែលអ្នកប្រហែលមិនដែលដឹងពីមុនមក។

ជម្រុះ ស្ករកៅស៊ូ

មិនចាំបាច់ភ័យទេ ប្រសិនជាអ្នកមានស្ករកៅស៊ូជាប់ទៅនឹងសក់របស់អ្នក គ្រាន់តែចាក់ Coca-Cola មួយចំនួននៅលើស្ករកៅស៊ូ ហើយទុកវាចោលអស់រយៈពេល១៥នាទី។ បន្ទាប់មកទាញស្ករកៅស៊ូយឺតៗ និងដោយប្រុងប្រយ័ត្ន។ វាល្អប្រសើរជាងការកាត់សក់របស់អ្នក។

បណ្ដេញ សត្វល្អិតចង្រៃ

កសិករឥណ្ឌាធ្លាប់បានបាញ់ថ្នាំលាយជាមួយ Coca-Cola ដើម្បីការពារដំណាំរបស់ពួកគេពីសត្វល្អិត។ វាមិនមែនជាសារធាតុគីមីទេ ប៉ុន្តែសារធាតុសុីរ៉ូស្ករ។ វាទាក់ទាញស្រមោចក្រហម ដែលជាសត្រូវដ៏អាក្រក់បំផុតរបស់ពួកសត្វល្អិត។ ហើយប្រសិនបើអ្នកមានកាកសំណល់នៅក្នុងសួនរបស់អ្នក អ្នកក៏អាចកម្ចាត់វាបានដែរដោយប្រើ Coca-Cola ។

បំបាត់​ការឈឺចាប់

ប្រសិនបើអ្នកត្រូវសត្វល្អិតខាំ សូមដាក់ស្លឹកកប្បាសត្រាំនៅក្នុង Coca-Cola រួចដាក់នៅលើកន្លែងដែលរងរបួស។ ការរមាស់នឹងត្រុវបានកាត់បន្ថយ។ នេះប្រហែលជាដោយសារតែជាតិកាហ្វេអ៊ីនដែលមានប្រសិទ្ធិភាពដូចជាថ្នាំស្ពឹក។

សម្អាតបន្ទប់ទឹក

នៅក្នុង Coca-Cola មានជាតិអាស៊ីត Orthophosphoric ដែលអាចសម្អាតជាតិកខ្វក់មួយចំនួនបាន។ ប្រើអេប៉ុង ឬថ្នាំបាញ់ ដាក់ Coca-Cola បាញ់ទៅក្នុងកន្លែងដែលយើងចង់សម្អាតរួច ទុកវាចោលរយៈពេល២ទៅ៣ ម៉ោង ឬកាន់តែល្អប្រសើរបើមួយយប់ បន្ទាប់មកលាងសំអាតវា។

សម្អាត ច្រែះ

Coca-Cola អាចសម្អាតច្រែះបានយ៉ាងល្អបំផុត ដូចជាច្រែះនៅលើគ្រឿងលោហៈចាស់ជាដើម។ ការសម្អាត គឺគ្រាន់តែចាក់ Coca-Cola នៅលើកន្លែងច្រែះទាំងនោះ បន្ទាប់មកប្រើអេប៉ុងក្នុងការសម្អាតគឺជាការស្រេច។


ប្រភព៖ Brightside ប្រែ​សម្រួល៖ sophea kheang