មានអារម្មណ៍​ស្រ្តេស​មែន​ទេ? តើ​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បំបាត់​អារម្មណ៍ទាំង​នោះ​?

  • 2017-07-25 06:25:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ម្នាក់​ៗ​តែង​តែ​មាន​ពេល​វេលា​ខ្លះ​​មាន​អារម្មណ៍​ថា​មិន​ល្អ​ អារម្មណ៍​ស្ត្រេស​នឹង​ការ​ងារ​​ឬ​ការសិក្សា​​រៀន​សូត្រ ហើយ​អ្នក​ខ្លះ​ទៀត​ក៏​មាន​ជា​បញ្ហា​នឹង​ស្នេហ៍​អី​អ៊ីចឹង តើ​យើង​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ធ្វើ​ឲ្យ​អារម្មណ៍​របស់​យើង​ត្រលប់​មក​ធម្មតា​វិញ​នោះ​។ តោះ​ ថ្ងៃ​នេះ​សប្បាយ​ដើរ​មាន​ជា​តិចនិក​ខ្លះ​ចង់​​ចែក​រំ​លែក​ដល់​អ្នក​ទាំង​អស់​គ្នា​ទុក​ក្រែង​ល​​មាន​ពេល​ខ្លះ​ដែល​មាន​អារម្មណ៍​មិន​ល្អ​ អាច​អនុវត្តន៍តាម​បាន​ខ្លះ​។

ទៅ​ញ៉ាំ​ការ៉េម

សម្រាប់​នារី​ ការ​ញ៉ាំ​ការ៉េម​គឺ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដែល​ជួយ​ឲ្យ​មាន​អារម្មណ៍​ល្អ​បាន​ភ្លាម។ ទោះ​បី​ជា​អ្នក​​ខ្លះ​មិន​ចូល​ចិត្ត​ញ៉ាំ​ការ៉េម​ក៏​គួរ​តែ​សាក​ល្បង​ល​មើល​ទៅ ព្រោះ​ថា​ភាព​ត្រជាក់​ និង​រសជាតិ​ផ្អែម​ទៀត​នោះ​ទាក់​ទាញ​អារម្មណ៍​អ្នក​ឲ្យ​បាត់​ភាព​ទុក្ខ​សោក​ទាំង​នោះ​បាន។

ទៅ​ញ៉ាំ​អាហារ​ឆ្ងាញ់ៗ

វា​មិន​ខុស​គ្នា​នឹង​កា​ញ៉ាំ​ការ៉េម​នោះ​ទេ​ នៅ​ពេល​ដែល​​យើង​បាន​ញ៉ាំ​អាហារ​ដែល​យើង​​ចង់​ញ៉ាំ​ហើយ​ញ៉ាំ​ឆ្អែត​នោះ​នឹង​​លែង​មាន​ពេល​គិត​ពី​រឿង​ដែល​ឈឺក្បាល​អស់ទាំង​នោះ​ហើយ​។

ទៅ​ច្រៀង​ខារ៉ាអូខេ

បើ​បាន​ទៅ​ស្រែក​បញ្ចេញ​កំហឹង​ក៏​ល្អ​ម្យ៉ាង​ដែល​ វា​ជា​វិ​ធី​មួយ​ដែល​អាច​រំសាយ​កំហឹង​ហើយ​សប្បាយ​ទៀត ។

ទៅ​មើល​កុន​

​យើង​គួរ​តែ​កុំ​យក​អារម្មណ៍​របស់​យើង​ គិត​ពី​រឿង​ដែល​ធ្វើ​ឲ្យ​ស្រ្តេស​អស់ទាំង​នោះ​ សាក​ល្បង​ទៅ​មើល​កុន​ជាមួយ​ពួក​ម៉ាក​ហើយ​​ដាក់​អារម្មណ៍​នឹង​សាច់​រឿង​វិញ​ម្ដង​​មើល​ ។​

ទៅ​ក្លឹប​កម្សាន្ត​ជាមួយ​មិត្តភ័ក្ដិ

ភាព​សប្បាយ​រីក​រាយ​ទាំង​អស់​មាន​តែ​ខ្លួន​យើង​ប៉ុណ្ណោះ​ជា​អ្នក​បង្កើត​វា​ឡើង​មក​ ដូច្នេះកុំ​គិតតែពី​អង្គុយ​​ពី​ពិបាក​ចិត្ត​​​ ព្រោះ​ពេល​វេលា​ទាំង​នោះ​គឺ​មិនចាំ​យើង​ទេ។​​​​​​​​​


អត្ថបទ៖ chanvutha yin