សួនសុបិនព្រែកឯង រមណីយដ្ឋានជាទីមនេារម្យសម្រាប់​គ្រួសារទៅ​សម្រាក​កម្សាន្ត​

  • 2017-07-27 02:48:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រមណីយដ្ឋានសួនសុបិន-ព្រែកឯង គឺជាកន្លែងកម្សាន្តដ៏ពេញនិយមសម្រាប់ក្រុមគ្រួសារដែលទៅលំហែកាយនៅចុងសប្តាហ៍។ ទីកន្លែងកម្សាន្តសួនសុបិនមានទីធ្លាធំទូលាយពេារពេញទៅដេាយកញ្ចុះធំៗសម្រាប់គ្រួសារ និងការជប់លៀងជាមួយមិត្តភក្តិបងប្អូន។ ម៉្យាងទៀត ខ្យល់អាកាសត្រជាក់ និងមានម្លប់ជាច្រេីនដ៏ល្អវិសេសវិសាល។ នៅក្នុងរមណីយដ្ឋាននេះ គឺប្រកបទៅដេាយទេសភាពជាទីមនេារម្យពេារពេញទៅដេាយដេីមឈេីធំៗ និងផ្កាជាច្រេីនដុះស្គុះស្គាយស្អាតៗជាទីគយគន់។

មិនត្រឹមតែប៉ុណ្តេាះ រមណីយដ្ឋានសួនសុបិន-ព្រែកឯង មាននូវកន្លែងលេងសម្រាប់កុមារ និងអាងហែលទឹកទៀតផង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៅទៀតនេាះ គឺមានស្រះធំៗសម្រាប់ស្ទូចត្រីដែលក្នុងមួយម៉េាងមានតម្លៃ៣ដុល្លារ។

បេីនិយាយអំពីម្ហូបអាហារវិញ គឺគួរឲ្យឆ្ងាញ់ជាប់មាត់។ រមណីយដ្ឋានសួនសុបិន មានធ្វេីម្ហូបអាហារខ្មែរជាច្រេីនប្រភេទសម្រាប់ឲ្យអ្នកជ្រេីសរេីសតាមចំណង់ចំណូលចិត្តជាមួយតម្លៃសមរម្យផងដែរ។

រមណីយដ្ឋានសួនសុបិនមានទីតាំងនៅតាមផ្លូវទៅរេាងចក្រស្រាបៀរ Tiger ចម្ងាយប្រហែល១គីឡូម៉ែតពីផ្លូវជាតិលេខ១។ ទូរស័ព្ទលេខ៖ ០២៣ ៦៦៥ ៥៦៧ / ០៩៦ ៦៦៩ ៩១៧៧


អត្ថបទ៖ Kimteng Pech