Borobudur ប្រាសាទបុរាណសតវត្សទី៨ និងសម្បត្តិបេតិកភណ្ឌពិភពលោករបស់ឥណ្ឌូនេស៊ី

  • 2017-08-13 02:00:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

បូរ៉ូប៊ូឌ័រ (Borobudur) គឺជាប្រាសាទដែលស្ថិតនៅក្នុងកេាះចាវាកណ្តាលប្រទេសឥណ្ឌូនេស៊ី តាំងពីសតវត្សរ៍ទី៨ និងជាសម្បត្តិបេតិកភណ្ឌពិភពលោកដែលត្រូវបានចុះក្នុងបញ្ជីដេាយអង្គការយូណេស្កូ។ វាគឺជាប្រាសាទមួយក្នុងចំណោមប្រាសាទបុរាណដ៏អស្ចារ្យបំផុតក្នុងពិភពលោក ដែលមានរចនាបថបែបពុទ្ធសាសនា ធំជាងនៅលើផែនដី។

ជញ្ជាំងថ្មរបស់ប្រាសាទបូរ៉ូប៊ូឌ័រ ត្រូវបានតុបតែងជាមួយនឹងចម្លាក់ដ៏ប្រណិត ដែលមានទំហំសរុបគ្របដណ្តប់រហូតដល់២,៥២០ម៉ែត្រការ៉េឯណេាះ។ ហេីយមានរូបចម្លាក់ព្រះពុទ្ធ៧២អង្គទៀតផង។ ក្រៅពីប្រាសាទអង្គរវត្តនៅក្នុងប្រទេសកម្ពុជា និងទីក្រុងបុរាណ Bagan នៅមីយ៉ាន់ម៉ា ប្រាសាទបូរ៉ូប៊ូឌ័ររបស់ឥណ្ឌូនេស៊ីក៏ទាក់ទាញភ្ញៀវទេសចរលេីលេាកជាច្រេីនមកទស្សនាកម្សាន្តរាល់ឆ្នាំដែរ។

ប្រាសាទបូរ៉ូប៊ូឌ័រស្ថិននៅក្នុងទីក្រុង Yogyakarta ដែលមានព្រលានយន្តហេាះ Adisucipto International Airport ជិតជាងគេ។ សម្រាប់ជនបរទេស គឺត្រូវការបង់ប្រាក់ប្រមាណ២២ដុល្លារសម្រាប់ចូលមេីល ហេីយចំពេាះសិស្សជនបរទេសវិញ គឺត្រឹមតែ១០ដុល្លារតែប៉ុណ្តេាះ៕


អត្ថបទ៖ Kimteng Pech