ទៅ​សៀមរាប​រាល់​ដង មាន​ធ្លាប់​ទៅ​ញ៉ាំ​ភី​ហ្សា​ឆា​ក្ដៅដែរ​​អត់​ហ្នឹង​?

  • 2017-08-12 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​តែ​លឺ​ថា​ ភីហ្សា​មាន​ឈីស​ ភីហ្សា​ហតដក​អី​ហ្នឹង តែឥលូវ​មក​ស្គាល់​រសជាតិ​​ភីហ្សា​ឆា​ក្ដៅ​ម្ដង​។ ឃើញ​ថា ​មាន​រសជាតិ​ឆ្ងាញ់ជាប់​មាត់​តែម្ដង។ តែ​មាន​លក់​តែ​នៅ​សៀមរាប​ទេ​ណា។ ​ ភីហ្សា​ឆា​ក្ដៅ​មាននៅ​ក្នុង​ហាង Pizza TOGO ដែល​មាន​ចុង​ភៅ​ចំណាន​ជា​អ្នក​ចម្អិន​ និង​​អាហារ​​បែប​អឺរ៉ុប​ជាច្រើន​មុខ​ទៀត​នៅ​ទី​នោះ។ សម្រាប់​គ្រឿង​ផ្សំ​នៅ​ទី​នោះ​ គឺ​​មាន​ការ​រៀប​ចំ​ថ្មី ​និង​ឡ​ធ្យូង​សម្រាប់ដុត​​ភីហ្សាក្ដៅស្រួយ​ឈ្ងុយឆ្ងាញ់​។ ហើយ​បើនិយាយពី​បរិយាកាស​ហាង​វិញ​ គឺ​ថា​យើង​អាច​អង្គុយ​មើល​ឃើញ​ទេសភាព​វាស​ស្រែ​តាម​បង្អួច ឬ​អាច​មើល​ថ្ងៃ​លិចនាពេលល្ងាច​បានទៀត។ អ៊ីចឹងបើ​ទៅ​សៀមរាប​ កុំ​ភ្លេច​ទៅ​ភ្លក់​ភី​ហ្សា​ឆា​ក្ដៅនៅ​ហាង Pizza TOGO។ រីឯ​តម្លៃ​ក៏​សមរម្យ​ដែរ​ គឺ​ចាប់​ពី​៣ដុល្លារ​សម្រាប់​ខ្នាត​តូច​ល្មម។​

មាន​ទីតាំង​៖ នៅ​ទល់​មុខ​វីឡា​និស្ស័យ​

​ទំនាក់​ទំនង​តាម​លេខ​៖ ០១២ ៨២៩ ១៣០


អត្ថបទ៖ chanvutha yin