តើ​អ្នក​ជឿ​លើជំនឿ​ទាំងនេះ​ទេ? វា​ជួយ​អ្នកឲ្យ​គេង​លក់​ស្រួល​នៅ​ពេល​អ្នក​ស្នាក់​នៅ​ផ្ទះ​សំណាក់​ដែល​គួរ​ឲ្យ​ខ្លាច​!

  • 2017-08-17 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​មាន​ជំនឿ​លើ​រឿង​មាន​វិញ្ញាណ​ដែល​មាននៅ​តាម​​សណ្ឋាគារ​ ឬ​ផ្ទះ​សំណាក់​ដែរ​ឬ​ទេ? ពិត​មែន​តែ​សម័យ​ឥលូវ​ជឿនលឿន​មែន តែ​ក៏​មាន​អ្នក​ខ្លះ​​នៅតែ​ឃើញ​នូវ​​​វិញ្ញាណ​ទាំង​នោះ​នៅ​តាម​បន្ទប់​សណ្ឋាគារ​ ឬ​ផ្ទះសំណាក់​ខ្លះ​ដែរ។ ពេល​ខ្លះ​ វា​គ្រាន់តែ​លង​បន្លាច​អារម្មណ៍​អ្នក​​ដែល​ធ្វើ​ឲ្យ​អ្នក​​ព្រឺ​សម្បុរ​​ ឬ​ក៏​​តាម​សំឡេង​​ដែល​គ្រាន់តែ​ឲ្យ​អ្នក​លឺ​សូរ​តែមួយ​ភ្លែត​​ ដែល​ធ្វើ​មិន​ឲ្យ​អ្នក​គេ​ងស្កប់​ស្កល់​តែ​ប៉ុណ្ណោះ។ ​ប្រសិន​បើ​ថ្ងៃ​ណា​មួយ​ អ្នក​ជួប​ប្រទះ​បែប​នេះ​តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា​?

តាម​បទពិសោធន៍​យើង ​មាន​វិធី​២​យ៉ាង​ដែល​អាច​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​មិន​ខ្លាច​នៅ​ក្នុង​កាលៈទេសៈ​នោះ។ ទី​១ គឺ​គ្រាន់តែ​អ្នក​ដាក់​ស្បែក​ជើង​ដែល​អ្នក​ពាក់ ម្ខាង​ផ្កាប់​ ម្ខាង​ផ្ងារ​ ព្រោះ​វា​ជា​ហ៊ុងស៊ុយ​របស់​ចិន​ ដែល​តំណាង​ឲ្យ​ធាតុ​ញី​ធាតុ​ឈ្មោល​។ អ៊ីចឹងរបស់​អស់ទាំង​នោះ​វា​មិន​ហ៊ាន​ទេ។

ហើយ​ទី​២នោះ​ គឺនៅ​លើ​ពូក​គ្រែ​ដែល​យើង​គេង ធ្វើ​ឲ្យ​រញ៉េរញ៉ៃ​។ មាន​ន័យ​ថា​ ចន្លោះ​ដែល​យើង​មិន​គេង​នោះ​ ត្រូវ​មាន​របស់​ដែល​មើល​ទៅ​គ្មាន​កន្លែង​សម្រាប់​ទំនេរ​ដេក​បាន​។


អត្ថបទ៖ chanvutha yin