ស៊ូស៊ូ ប៊ូហ្វេស៊ុគីស៊ុប ទីកន្លែងធំទូលាយ ហើយមានអាហារឆ្ងាញ់ៗច្រើនមុខទៀត!

  • 2017-08-20 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់អ្នកដែលចង់ធ្វើកម្មវិធីជួបជុំមិត្តភ័ក្រ្ត ជប់លៀងអីនោះ តើចូលចិត្តទៅកន្លែងមួយណាដែរ? កន្លែងដែលមានអាហារឆ្ងាញ់ ហើយនិងមានទីកន្លែងធំទូលាយល្អមែនទេ?

តោះ អ៊ីចឹងថ្ងៃនេះ សប្បាយនឹងណែនាំកន្លែងមួយដែលមានបរិយាកាសល្អ មានទីធ្លាធំទូលាយសម្រាប់រៀបចំកម្មវិធី ហើយថែមទាំងមានម្ហូបជាច្រើនមុខទៀត ដែលអាចញ៉ាំបានតាមតម្រូវការ។ នោះគឺ ស៊ូស៊ូ ប៊ូហ្វេស៊ុគីស៊ុប។

នៅ ស៊ូស៊ូ ប៊ូហ្វេស៊ុគីស៊ុប មានអាហារជាច្រើនប្រភេទ ដូចជាអាហារខ្មែរ ថៃ ចិន កូរ៉េ គ្រឿងសមុទ្រស្រស់គ្រប់ប្រភេទ សរុបទៅមានដល់ទៅជាង១០០មុខឯនោះ។ ចង់ញ៉ាំស៊ុបក៏បាន BBQ សាច់អាំងក៏បានដែរ។

រីឯបរិយាកាសក៏សមស្របទៀត ទាំងទីធ្លាចតឡានម៉ូតូ កន្លែងសម្រាប់ក្មេងលេង ហើយនិងកន្លែងសម្រាប់រៀបចំកម្មវិធី គឺមានភាពងាយស្រួលតែម្ដង។ ជាពិសេសសម្រាប់ការប្រារព្ធកម្មវិធីខួបកំណើតនៅទីនេះ ដោយនឹងមានផ្តល់ជូនហ្វ្រីនូវនំខេកដ៏ស្រស់ស្អាតមូយទៀតផង។

អូហ៍! នៅមានទៀត សម្រាប់ឯ ស៊ូស៊ូ ប៊ូហ្វេស៊ុគីស៊ុប សាខាអូឡាំពិកវិញ មានកម្មវិធីពិសេសដោយថែមជូននូវស្រាបៀរកម្ពុជាពិសាដោយសេរីឥតមានកំណត់ទេ។

ស៊ូស៊ូ ប៊ូហ្វេស៊ុគីស៊ុបមាន២សាខា៖ (សាខាអូឡាំពិក) ផ្ទះលេខ១៤៤ និង ១៤៥ ផ្លូវលេខ២៩០ ភ្នំពេញ តម្លៃចាប់ពី១៤.៨០ដុល្លារឡើងទៅក្នុងម្នាក់

(សាខាកោះពេជ្រ) នៅលើផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ តម្លៃចាប់ពី១១.៨០ដុល្លារឡើងទៅក្នុងម្នាក់


អត្ថបទ៖ វុត្ថា