បើ​មិន​ដឹង​ទៅ​ណា​ចុង​សប្ដាហ៍​នេះ អ៊ីចឹងទៅ​​ពិព័រណ៍​អាហារ​កូន​ស្លាបព្រាតែម្ដង​ទៅ​!

  • 2017-08-23 08:32:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ដើរ​ញ៉ាំ​ ឬ​ក៏​ចូល​ចិត្ត​ភ្លក់​នូវ​​អាហារ​ផ្សេង​ជា​ច្រើន​មុខ​ កុំ​ភ្លេច​ចូល​រួម​កម្ម​វិធី​ពិព័រណ៍​អាហារ​កូន​ស្លាបព្រា ដែល​នឹង​ប្រព្រឹត្តិ​ទៅ​រយៈ​ពេល​២ថ្ងៃ គឺ​ចុង​សប្ដាហ៍​នេះ​ ​ថ្ងៃទី​២៦​ និង​ទី២៧​​ខែ​សីហា។ ​ក្នុង​កម្មវិធី​នេះ​ក៏​មាន​ស្តង់​លក់​​អាហារ ស្តង់​លក់​​ទំនិញ​ប្រើប្រាស់​​​ជា​ច្រើន ក៏ដូចជា​ការ​ប្រគំតន្ត្រី និង​មាន​ល្បែង​កម្សាន្ត​ដល់​អ្នក​ចូលរួម​អាច​លេង​យ៉ាង​សប្បាយ​រីក​រាយ​ផង​ដែរ​។

​សម្រាប់​​កម្មវិធី​ពិព័រណ៍​អាហារ​កូន​ស្លាបព្រា​ នេះ​នឹង​ប្រព្រឹត្ត​​​ទៅ​នៅ​ក្នុង​ផ្សារ​ទំនើប​ Exchange Square នៅថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ ចាប់​ពី​ម៉ោង​១១ព្រឹក​ រហូត​ដល់​ម៉ោង​៨​យប់​ ហើយ​ចូល​រួម​ដោយ​សេរី​ និង​ឥត​គិត​ថ្លៃ​នោះ (រាល់​អាហារ​ដាក់​លក់​នៅ​ទី​នោះ​ មានតម្លៃ​សមរម្យ​ត្រឹមតែ​៤ដុល្លារ​តែប៉ុណ្ណោះ)។

ផ្សារ​ទំនើប​ Exchange Square មាន​ទី​តាំងនៅ​លើ​ផ្លូវ​១០៦ កែង​ផ្លូវ៦១ សង្កាត់​វត្តភ្នំ​៕


អត្ថបទ៖ chanvutha yin