កុំ​ភ្លេច​សប្ដាហ៍​នេះ​ ចូល​​រួម​ជា​កម្លាំង​ចិត្ត​ដល់សិល្បៈ​ល្ខោន​បុរាណក្នុង​កម្មវិធី «ស្នាដៃ​ និង​អនាគត​លើក​ទី​៥»​​

  • 2017-08-31 07:19:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​អាទិត្យ ទី​៣ ខែ​កញ្ញា ខាង​មុខ​នេះ​នឹង​មាន​កម្មវិធី​សិល្បៈ​ល្ខោន​បុរាណ​ដែល​មាន​ឈ្មោះ​ថា​ «ស្នាដៃ​ និង​អនាគត​លើក​ទី​៥ ​»​​ ដែល​ការ​សម្ដែង​លើក​នេះ​មាន​ភាព​ពិសេស​ជា​ឆ្នាំ​មុន​​ ដោយ​ការ​សម្ដែង​៣​តំបន់​ផ្សេង​គ្នា​។ ការ​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ នឹង​នាំ​ឲ្យ​យើង​ទទួល​បាន​នូវ​ចំណេះ​ដឹង​ជា​ច្រើន​ ដូច​ជា​​សិក្ខាសាលា​​អំពី​ទម្រង់​ល្ខោន​ខោល​​​៣ តំបន់​ផ្សេង គ្នា​ , ការ​តាំង​ពិព័រណ៍ សិល្បៈ​ខ្មែរ, ធ្នូ​ខ្មែរ និង​ល្បុក្កតោ ហើយ​ជា​ពិសេស​ពេល​ល្ងាច​​អាច​ទស្សនា​ល្ខោន​ខោល​យ៉ាង​អស្ចារ្យ​ទៀត​ផង​។ ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​សាលសន្និសីទ ចតុម្មុខ ។​

សម្រាប់​កម្ម​វិធី​នេះ​គឺ​មាន​រយៈពេល​ពេញ​មួយ​ថ្ងៃ​ មាន​កម្មវិធី​សំខាន់​​ដូច​ជា៖

• សិក្ខាសាលា ៩:០០ព្រឹក ដល់ ១១:៤៥ថ្ងៃត្រង់ ដែល​អាច​ ចូល​រួម​ដោយ​សេរី

• ពិព័រណ៍​សិល្បៈ​ខ្មែរ, ធ្នូ ខ្មែរ និង ល្បុក្កតោ ១:០០រសៀល ដល់ ៥:០០ល្ងាច ដែល​អាច​ចូល​រួម​ដោយ​សេរី

• ទស្សនីយភាព​ល្ខោនខោល ៥:០០ល្ងាច ដល់ ៩:០០ល្ងាច ជាវ​ជា​សំបុត្រ​ចូល​រួម​ដែល​តម្លៃ​សំបុត្រ​ពិសេស (VIP) ៦០ ០០០៛ និង​សំបុត្រ​ធម្មតា ៤០ ០០០៛

ទំនាក់​ទំនង​ជាវ​សំបុត្រ ០៩២ ៤៣១ ៥២១ និង ០៧០ ៧១១ ៩២៧ និង​មាន​ដាក់​លក់​នៅ​សាលសន្និសីទ ចតុម្មុខ ពី​ថ្ងៃ ពុធ តទៅ។

កុំ​ភ្លេច​ចូល​រួម​ជា​កម្លាំង​ចិត្ត​និង​លើក​ស្ទួយ​ដល់​សិល្បៈ បុរាណ​ខ្មែរយើង​ទាំង​អស់​គ្នា​ នៅ​សប្ដាហ៍​នេះ​ហើយ​។


ប្រភព៖ facebook ប្រែ​សម្រួល៖ chanvutha yin