គន្លឹះក្នុងការរើសម្ហូបដែលមានគុណភាព

  • 2017-09-07 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់អ្នកដែលមិនសូវបានដើរផ្សារទិញម្ហូប ដល់ពេលដល់ពេលត្រូវធ្វើវាម្ដងៗ ក៍មិនសូវមានភាពជៀជាក់លើខ្លួនឯងដោយសារតែមិនដឹងថាគួររើសមួយណាដែលល្អ ស្រស់ និងមានគុណភាព។ គន្លឹះទំាង៧ខាងក្រោមនេះនឹងធ្វើឲ្យអ្នករើសម្ហូបយ៉ាងមានទំនុកចិត្ត លឿន និងមានគុណភាពទៀតផង។

១ សាច់

សាច់ដែលនៅស្រស់គឺមានពណ៌ផ្កាឈូក មិនមែនពណ៌ក្រហមក្រម៉ៅ ឬត្នោតនោះទេ។

២ ទឹកឃ្មុំ

ទឹកឃ្មុំធម្មជាតិ និងមានគុណភាពពិតប្រាកដគឺមានសភាពថ្លា ពណ៌ស្មើគ្នា ផ្អែមខ្លាំង និងមានក្លិនឈ្ងុយម្យ៉ាង។ បើចង់តេស្តដោយផ្ទាល់ គឺគ្រាន់តែញីវារវាងម្រាមដៃបន្តិច ហើយបើវារលាយចូលស្បែក នោះមានន័យថាវាមានគុណភាពល្អ។

៣ ត្រី

ត្រីដែលស្រស់គឺងាយស្រួលមើលមែនទែន ដោយអ្នកគ្រាន់តែពិនិត្យមើលកែវភ្នែករបស់វា។ បើកែវភ្នែកមានសភាពថ្លា នោះមានន័យថាត្រីនោះស្រស់ល្អ តែបើមានសភាពស្រអាប់ នោះមានន័យថាវាជាត្រីយូរយារណាស់មកហើយ។ មួយវិញទៀតស្រការរបស់វាគួរតែមានពណ៌ក្រហមដូចឈាមឆ្អិនឆ្អៅតែម្ដង។

៤ ស្លឹកខ្ទឹម

ពិនិត្យមើលពណ៌រវាងសរ និងបៃតង បើពណ៌ទំាង២នោះមានភាពដាច់ដោយឡែកគ្នាតែម្តង នោះមានន័យថាវាជាស្លឹកខ្ទឹមល្អ។

៥ នំបុ័ង

នំបុ័ងដែលល្អ គឺមានមិនគួរមានសភាពរឹងនោះទេ ដូច្នេះអ្នកអាចស្ទាប និងពិនិត្យវាបានដោយស្រួល។ គួរចងចំាថានំបុ័ងដែលខ្ចប់ក្នុងថង់ គឺមានសភាពទន់មែន ប៉ុន្តែវានឹងអស់រសជាតិក្នុងរយៈពេល២ម៉ោងប៉ុណ្ណោះ។


ប្រភព៖ Brightside អត្ថបទ៖ ដេមី