ភោជនីយដ្ឋានលំដាប់កំពូលមានវត្តមានក្នុងខេត្តសៀមរាប

  • 2017-09-13 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភោជនីយដ្ឋាន Damnak Steakhouse គឺជាភោជនីយដ្ឋានថ្មីដែលមានស្តង់ដាលំដាប់អន្តរជាតិដែលមានចុងភៅ លោក រ៉ុម រ៉ាន់ ជាជនជាតិខ្មែរតែម្នាក់គត់ដែលមានបទពិសោធន៍ជាច្រើនឆ្នាំខាងចម្អិនអាហារនៅសណ្ឋាគារផ្កាយប្រាំនៅប្រទេសអារ៉ាប់រួម(Abu Dhabi)។ ការផ្ដោតសំខាន់ចំពោះអាហារនៅក្នុងភោជនីយដ្ឋាននេះគឺជំនាញនិងរូបមន្តក្នុងការចម្អិនសាច់គោតាមបែបអ៊ីតាលីដែលប្រើនូវបច្ចេកទេសទំនើបថ្មីចុងក្រោយគេដែលធានាចំពោះគុណភាពសាច់និងរក្សានូវរសជាតិឈ្ងុយឆ្ងាញ់ពិសារ។ លើសពីនេះទៅទៀតលោកអ្នកអាចសាកល្បងនូវរសជាតិអាហារមុខម្ហូបពិសេសៗជាច្រើនទៀតដែលមាននៅក្នុងសៀវភៅកុម្ម៉ង់ក្រៅពីសាច់គោដែលនាំចូលពីក្រៅប្រទេសដ៏ល្បីល្បាញរបស់ភោជនីយដ្ឋាន។ ជាមួយនឹងបរិយាកាសនៅក្នុងភោជនីយដ្ឋានវិញមានលក្ខណៈធំទូលាយ ប្រណីត និងមានបន្ទប់ឯកជនសំរាប់ទទួលស្វាគមន៏ភ្ញៀវ VIP ក្នុងឱកាសពិសេសកំឡុងពេលទស្សនកិច្ចមកកាន់ទឹកដីអង្គរខេត្តសៀមរាប។ អ្វីដែលពិសេសនោះគឺ ភោជនីយដ្ឋាន Damnak Steakhouse ចាប់ផ្តើមសាកល្បងបើកទ្វារទទួលភ្ញៀវជាតិនិងអន្តរជាតិដើម្បីទទួលយកបទពិសោធន៍ភ្លក់អាហារដ៏ឈ្ងុយឆ្ងាញ់ជាមួយបរិយាកាសល្អ ហើយថែមទាំងទទួលបានការបញ្ចុះតម្លៃ២០%ទៀតផងគិតចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី១៤ខែតុលាឆ្នាំ២០១៧។ ចង់បរិភោគអាហារពេលល្ងាចដ៏មានន័យជាមួយក្រុមគ្រួសារនិងមនុស្សសំខាន់ៗជាមួយបរិយាកាសថ្មីនិងអាហារឆ្ងាញ់ៗកុំភ្លេចសាកល្បងនៅភោជនីយដ្ឋាន Damnak Steakhouse ។

អាសយដ្ឋាន៖ ផ្លូវជាតិលេខ៦ ភូមិក្រួស សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប (ស្ថិតនៅក្នុងអាគារថ្មីជាន់ផ្ទាល់ដីរបស់ Lotus Blanc Hotel & Resort) បើកបម្រើពីម៉ោង៥ល្ងាចដល់ម៉ោង១១យប់ ទំនាក់ទំនង៖ ០១៥ ៥១៤ ២២២ [Damnak Steakhouse Facebook] (https://www.facebook.com/damnaksteakhouse/)


អត្ថបទ៖ ដាលីន