ដាក់បិណ្ឌបានប៉ុន្មានវត្តហើយ? តោះ! ចូលរួមក្នុងកម្មវិធីបោះជំរំថ្មី «កាន់បិណ្ឌអធ្វា»

  • 2017-09-14 08:24:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១៦ ខែកញ្ញានេះ មានកម្មវិធីពិសេសមួយសម្រាប់ប្រិយមិត្តដែលមិនទាន់ដឹងថា វត្តណាត្រូវទៅដាក់បិណ្ឌ និងចង់ធ្វើដំណើរកម្សាន្តក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ដោយអាចចូលរូមក្នុងកម្មវិធីបោះជំរំថ្មី «កាន់បិណ្ឌអធ្វា» ដែលជិះយន្តហោះទៅបោះជំរំធ្វើបុណ្យកាន់បិណ្ឌ និងបោះបាយបិណ្ឌ រួចក៏ទស្សនាព្រះវិហារបុរាណ និងប្រាសាទបុរាណក្នុងខេត្តសៀមរាប នៅថ្ងៃសៅរ៍-អាទិត្យ ទី១៦-១៧ ខែកញ្ញា ព.ស. ២៥៦១ គ.ស. ២០១៧ រយៈពេល១យប់ ២ថ្ងៃ និងដើរលេងធ្វើបុណ្យ១៥កន្លែង។

គោលដៅទី១ក្នុងចំណោមគោលដៅទាំង១៥ គឺ «វត្តបុរាណអធ្វា»។ នៅទីនេះមាន ប្រាសាទបុរាណ ព្រះវិហារបុរាណ កុដិបុរាណ សិលាចារឹកសម័យកណ្ដាល វប្បធម៌គ្រងស្បង់របស់ព្រះសង្ឃខ្មែរបុរាណ សាស្រ្តាស្លឹករឹត និងជួបអាចារ្យសារ៉ម-អ្នកចារសាស្រ្តាស្លឹករឹតផង។ តោះ ចាំអង្កាល់ទៀត? ចំពោះតម្លៃ គឺ៣៤០.០០០រៀល ត្រូវជា៨៥ដុល្លារក្នុងម្នាក់។

ព័ត៌មានលម្អិត៖

០៨៧​ ៩៧០ ៦០៣ / ០៩៣ ៧០១ ៩១៩ ០៨៥ ៧៩២ ៩០១ / ០៩៣ ២៩៦ ៧៩៧


ប្រភព៖ facebook ប្រែ​សម្រួល៖ sophea kheang