ត្រូវដឹងពីចំណុចទាំងនេះបើចង់ជិះកង់អាគុយ Ovelocity e-bike ទៅលេងអង្គរ

  • 2017-09-19 01:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលទៅលេងខេត្តសៀមរាបលើកក្រោយដើម្បីផ្លាស់ប្តូរបរិយាកាសក្នុងការធ្វើដំណើរកម្សាន្តនៅតំបន់អង្គរហើយចំណាយអស់តិច អ្នកគួរសាកល្បងជួលកង់អាគុយ Ovelocity e-bike ជិះម្តងទើបដឹងថាមានភាពងាយស្រួលនិងធ្វើឲ្យការកម្សាន្តកាន់តែរីករាយ។ ចង់ទស្សនាគ្រប់ទីតាំងក្នុងតំបន់អង្គរគឺការជិះកង់អាគុយនេះវាមានភាពងាយស្រួលជាងគេបំផុតដែលអ្នកអាចផ្តិតយកទេសភាពដ៏ស្រស់ស្អាត និងបង្កើតការចងចាំដ៏ល្អជាមួយដំណើរកម្សាន្តនៅទីនោះ។

១ ត្រូវរក្សាទុកអត្តសញ្ញាណប័ណ្ណនៅកន្លែងជួលកង់អាគុយ៖

រាល់ពេលដែលអ្នកជួលកង់អាគុយនៅ Ovelocity e-bike មិនថាតែកង់អគុយតែមួយឬ ច្រើនកង់សម្រាប់ជួលជិះជាក្រុមនោះទេ អ្នកត្រូវរក្សាអត្តសញ្ញាណប័ណ្ណនៅកន្លែងជួលកង់អាគុយរបស់អ្នកណាក៏បានតែមួយគឺជាការស្រេច។

២ ត្រូវជ្រើសរើសគោលដៅដែលចង់ជិះទៅ៖

អ្នកត្រូវធ្វើការសម្រេចចិត្តថាចង់ជិះដើរលេងទៅលេងអង្គរតាមវង់ធំ ឬវង់តូច ព្រោះមានស្ថានីយផ្សេងគ្នាដែលរង់ចាំផ្លាស់ប្តូរអាគុយដល់អ្នកតាមគោលដៅ ។ការប្តូរអាគុយនៅតាមស្ថានីយដែលមាននៅតាមទិសដៅនេះមិនមានការគិតថ្លៃសម្រាប់ការប្តូរអាគុយនោះទេ វាមានចម្ងាយប្រហែលជា៥០មែត្រពីស្រះស្រង់ និង៥០ម៉ែត្រពីប្រាសាទបន្ទាយក្តីដោយអ្នកអាចប្តូរអាគុយបានគ្រប់ពេលចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច។

៣ បើអ្នកជ្រើសរើសជិះទៅតាមគោលដៅផ្សេងៗតាមចិត្ត៖

តែបើអ្នកចង់ជិះទៅតាមកន្លែងផ្សេងៗដោយខ្លួនឯងក៏ដោយខ្លួនឯងខុសពីការណែនាំ វាក៏មិនមែនជាបញ្ហាអីដែរ បើវាអស់អាគុយដោយចៃដន្យអ្នកគ្រាន់តែទំនាក់ទំនងតាមលេខទូរស័ព្ទដែលជាប់នៅនឹងកង់គេនឹងបញ្ជូនអាគុយថ្មីមកដល់កន្លែងអ្នកភ្លាមៗ។ ប៉ុន្តែនៅក្នុងករណីនេះអ្នកត្រូវចំណាយថ្លៃសេវាអាគុយក្នុងមួយ១ដុល្លារ ដូច្នេះហើយបើមិនចង់ខាតលើការចំណាយដឹកអាគុយនេះទេ អ្នកគួរតែជិះតាមគោលដៅដែលគេបានបង្ហាញនៅក្នុងផែនទីដែលគេឲ្យអ្នកមុនពេលចាកចេញពីកន្លែងជួលកង់អាគុយ។

៣ ការចតកង់ដោយសុវត្ថិភាព៖

អ្នកមិនចាំបាច់ព្រួយបារម្ភក្នុងការចតកង់អាគុយនោះទេ គ្រាន់តែចតទុកនៅកន្លែងណាមួយឲ្យបានត្រឹមត្រូវរួចកុំភ្លេចដកសោទុកជាការស្រេចហើយមិនមានការយកលុយកាក់ចំពោះការចតនោះទេ។ ចង់ដឹងថាងាយស្រួលនិងចំណេញថ្លៃធ្វើដំណើរប៉ុណ្ណាក្នុងការជិះកង់អាគុយ Ovelocity e-bike លើកក្រោយទៅលេងខេត្តសៀមរាប កុំភ្លេចទៅជួលជិះទាំងអស់គ្នា ធានាថានឹងសប្បាយរីករាយ។ បើរកកន្លែងជួលកង់អាគុយនេះមិនឃើញអ្នកគ្រាន់តែទាក់ទងទៅតាមលេខខាងក្រោមនេះនឹងមានអ្នកបង្ហាញផ្លូវអ្នកឬទទួលអ្នកទៅដល់កន្លែងជួលតែម្តង។

អាសយដ្ឋាន៖ ផ្ទះលេខ១៣៨ ផ្លូវតាផុល ខេត្តសៀមរាប តម្លៃជួលកង់អាគុយមាន៣ប្រភេទ (១៥ម៉ោងតម្លៃ៧ដុល្លារ) (៧ម៉ោងតម្លៃ៥ដុល្លារ) (១ម៉ោង២ដុល្លារ) ទំនាក់ទំនង៖ ០៩៨ ៩០៥ ០៦២ / ០៨៩ ៩០៥ ០៦២

Ovelocity e-bike Facebook


អត្ថបទ៖ដាលីន