ត្រៀម​ខ្លួន​សម្រាប់​ឆាក​តន្រ្តី​ Tae Yang 2017 ហើយ​ឬ​នៅ?

  • 2017-09-29 10:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​គ្នា​ដែល​ជា​អ្នក​គាំ​ទ្រ​ក្រុម​ចម្រៀង​កូរ៉េ​ «Big Bang» ក៏​​ប្រហែល​ជា​អ្នក​គាំទ្រ​របស់​ Tae Yang ដូច​គ្នា​ដែរ​ ហើយ​អ្វី​ដែល​អ្នក​ទាំង​អស់​គ្នា​តែង​រំពឹង​រង់​ចាំ​នោះ​គឺ​អាច​ចូល​រូម​ឆាក​ប្រគំ​តន្ត្រី​របស់​ពួក​គាត់​នៅ​ថ្ងៃ​ណា​មួយ​។ អ្វី​ដែល​ជា​ភាព​ភ្ញាក់​ផ្អើល​សម្រាប់​អ្នក​គាំ​ទ្រ​របស់​ Tae Yang នោះ​គឺ​គាត់​នឹង​មាន​ការ​ប្រគំ​តន្ត្រី​ Tae Yang World Tour White Night 2017 ខាង​មុខ​នេះ​ដើម្បី​ជួប​ជុំ​អ្នក​គាំ​ទ្រ​ទូទាំង​ពិភពលោក​ជាមួយ​នឹង​ប​ទចម្រៀង​ថ្មី​របស់​គាត់។

សម្រាប់​អ្នក​ដែល​ចង់​ចូល​រួម​ការ​ប្រគំ​តន្រ្តី​ Tae Yang World Tour White Night 2017 នេះ​នៅ​ប្រទេស​ថៃ​អាច​ចូល​ទៅ​កាន់​ Link ខាង​ក្រោម​បាន​ដែល​តម្លៃ​សំបុត្រ​មាន​ប្រហែល​ចាប់​ពី​៩០​ដុល្លារ​ដល់​ទៅ​ជាង​២០០​ដុល្លារ ដែល​ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្ត​ឡើង​នៅ Impact Challenger Hall 1 Muang Thongthani ប្រទេស​ថៃ។

អ្នក​ដែល​ជ្រើសរើស​ទិញ​សំបុត្រ​ VIP អាច​ចូលរួម Sound Check Party និង​វត្ថុអនុស្សាវរីយ៍ជាច្រើនទៀត​ផងកុំ​ឲ្យ​ឱកាស​ដ៏​ល្អនេះ​រំលង​ផុត​ សង្ឃឹម​ថា​អ្នកដែល​ស្រឡាញ់​គាំទ្រគាត់​នឹង​ទៅ​ចូលរួម​ទាំងអស់​គ្នា។

Buy Tae Yang Thai Ticket Concert


អត្ថបទ៖​ ដាលីន