ដំណើរ​កម្សាន្ត​បោះជំរំ ដែល​នឹង​នាំ​អ្នកឲ្យទទួល​បាន​បទ​ពិសោធន៍​ល្អៗ និង​ភាព​សប្បាយ​រីក​រាយ

  • 2018-04-23 04:26:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ធ្វើ​ដំណើរ​កម្សាន្ត​ លក្ខណៈ​បោះជំរំ ឬ​ក៏​បោះ​តង់​ ដែល​ឥលូវ​សម្បូរ​ឃើញ​មាន​ក្រុម​យុវវ័យ​​ជា​ច្រើន​បង្កើត​ឲ្យ​មាន​ដំណើរ​​កម្សាន្ត​បែប​នេះ​​។ តើ​អ្នក​ទាំង​គ្នា​ធ្លាប់​ចូលរួម​ដំណើរ​កម្សាន្ត​បែប​នេះ​បាន​ប៉ុន្មាន​ដង​ហើយ? សម្រាប់​អ្នក​ដែល​ធ្លាប់​បាន​ចូល​រួម​នោះ​ប្រាកដ​​ណាស់​ថា​បាន​ទទួល​បទពិសោធន៍​ល្អ​ៗ​ ក៏​ដូច​ភាព​សប្បាយ​រីក​រាយ​ ពី​ការ​ដើរ​កម្សាន្ត​នោះ​។ តោះ​ អញ្ចឹង​សម្រាប់​អ្នក​ដែល​មិន​ធ្លាប់​បាន​ចូលរួម​ ប្រាកដ​ជា​ចង់​ដឹង​ហើយ​ថា​​បទពិសោធន៍​ល្អ និង​ភាព​សប្បាយ​រីក​រាយ​នោះ​យ៉ាង​ណា​នោះ​ សប្បាយ​ដើរ​នឹង​បង្ហាញ​ឲ្យ​បាន​ដឹង​តាម​រយៈ​បទពិសោធន៍​ផ្ទាល់​នៃ​ការ​ដើរ​កម្សាន្ត​បោះ​ជំរំ​៖

ស្គាល់​កន្លែង​កម្សាន្ត​ថ្មី​ដែល​មិន​ធ្លាប់​ទៅ​ដល់

មាន​ឱកាស​​រាប់​អាន​មិត្តភ័ក្ដិ​ថ្មី​ៗ ដែល​បាន​ចូល​រួម​ដំណើរ​កម្សាន្ត​ជាមួយ​គ្នា

អាច​ជួយ​ដល់​សហគមន៍​និង​ចូល​រួម​ថែរក្សា​បរិស្ថាន​​នៅ​ក្នុង​តំបន់​ដែរ​បាន​ទៅ​កម្សាន្ត(ដូច​ជា​ការ​ដើរ​រើស​សំរាម​​ជាដើម​)

បទពិសោធន៍​នៃ​ការ​ស្នាក់​នៅ​ក្នុង​តង់​​ដែល​គ្មាន​ភ្លើង​អគ្គិសនី​ និង​ទឹក​​ប្រើប្រាស់​គ្រប់គ្រាន់

បទពិសោធន៍​នៃ​សាមគ្គីភាព និង​ការ​ជួយ​ទុក្ខ​ធុរៈ​គ្នា​

និយាយ​ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​នៃ​ការ​ដើរ​កម្សាន្ត​បែប​នេះ​អាច​ឲ្យ​យើង​រៀន​សូត្រ​បាន​ច្រើន​ពី​ដំណើរ​កម្សាន្ត​នីមួយ​ៗ ពិសេស​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​លក្ខណៈ​ដំណើរ​កម្សាន្ត​បោះ​ជំរំ​នេះ​​។​​

​​

​​​​​​​


អត្ថបទ៖ chanvutha yin