មិនមែនលំៗទេណា តែនំបញ្ចុកហ្នឹងរសជាតិឆ្ងាញ់ខ្លាំងតែម្ដង​!!!

  • 2018-01-24 05:00:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើមានអ្នកណាឃ្លានទេនៅពេលកំពុងអានអត្ថបទមួយនេះ? បើឃ្លានហើយ អញ្ចឹងទៅញ៉ាំនំបញ្ចុកដុះផ្សិតទាំងអស់គ្នាណា។ នំបញ្ចុកមានឈ្មោះប្លែក ហើយរស់ជាតិវិញក៏ប្លែក ទឹកស៊ុបឈ្ងុយខ្លាំងដែលធ្វើអោយអ្នកញ៉ាំសរសើរមិនដាច់ពីមាត់សោះឡើយ។ ការចម្អិនមានអនាម័យ ហើយមានភាពរហ័សផងដែរ។

នៅក្នុងមានបន្លែស្រុះ នំបញ្ចុក កូនផ្សិតចំបើង សាច់ត្រី ប្រហិតត្រី ឈាម បង្គា ជើងមាន់ ហើយមានសាច់ជ្រូកខ្វៃថែមទៀតផង ផ្សំជាមួយគ្រឿងឆ្ងាញ់ៗដូចជា ទឹកអំពិលទុំ ទឹកកាពិ ម្ទេសចិញ្រ្ចាំ Wow ដឹងតែឡើងគីឡូទៀតហើយ ហេហេ។ ហើយសំខាន់ឥឡូវនេះក្នុងហាងនំបញ្ចុកដុះផ្សិតមានរបស់ពិសេសមួយទៀត គឺប្រហិតត្រីយក្ស ធំៗគួរអោយចង់ញ៉ាំណាស់។

ហាងនំបញ្ចុកដុះផ្សិត មានទីតាំងនៅផ្ទះលេខ ១៦ ផ្លូវលេខ ២០០ ខាងក្រោយធនាគារ វឌ្ឍនៈ ជិតវិទ្យាល័យព្រះស៊ីសុវត្ថិ។

នៅចាំអីទៀត! ទៅញ៉ាំអោយស្គាល់ថាឆ្ងាញ់យ៉ាងណា ហើយឆ្ងាញ់ដូចក្រុមការងារសប្បាយដើរប្រាប់ដែរឬទេ!


អត្ថបទ៖​ Bun Heng