ផល​ប៉ះ​ពាល់​សុខភាព​ដោយ​ការ​គេង​មិន​លក់

  • 2017-11-09 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​មួយ​នឹង​ការងារ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​, យើង​មិន​បាន​សម្រាក​គ្រប់​គ្រាន់​​ឬ​គេង​មិន​លក់​ដោយ​សារ​​បញ្ហា​ស្មុគស្មាញ​។​ ការ​​គេង​មិន​លក់​អាច​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដល់​សុខភាព​​រួម​មាន:

ជំងឺ​លើស​ឈាម: ការ​គេង​មិន​បាន​គ្រប់​គ្រាន់​និង​គេង​មិន​លក់​គឺ​អាច​បណ្ដាល​ឱ្យ​កើត​មាន​ជំងឺ​លើស​ឈាម​ដោយ​សារ​តែ​រាង​កាយ​មិន​បាន​សម្រាក​បាន​គ្រប់​គ្រាន់។

ជំងឺ​បេះដូង: គេង​មិន​លក់​ធ្វើ​ឱ្យ​អារម្មណ៍​មិន​ល្អ​មួរ​មៅ​ឆាប់​ភ្លេច​ភ្លាំង​ច្រើន​ហើយ​បញ្ហា​ទាំង​នេះ​ហើយ​ដែល​បណ្ដាល​ឱ្យ​កើត​មាន​​ជំងឺ​បេះដូង​។

ស្រក​ទម្ងន់​:

បង្កើន​ឱកាស​ប្រឈម​នឹង​ជំងឺ​មហារីក​និង​ជំងឺ​ទឹក​នោម​ផ្អែម:​ អ្នក​អាច​នឹង​កើត​មាន​ជំងឺ​មហា​រីក​សុដន់​​និង​ជំងឺ​ទឹក​នោម​ផ្អែម​ដោយ​សារ​ការ​គេង​មិន​លក់​ឬ​គេង​មិន​បាន​គ្រប់។

ធ្វើ​ឱ្យ​ប្រព័ន្ធ​ស៊ាំ​ការពារ​រាង​កាយ​ចុះ​ខ្សោយ:

បញ្ហា​ភ្នែក​: ធ្វើ​ឱ្យ​ភ្នែក​ស្រវាំង។

ឈឺ​ក្បាល: ការ​គេង​មិន​លក់​ធ្វើ​ឱ្យ​អ្នក​មាន​ភាព​តប់ប្រមល់​និង​បណ្ដាល​ឱ្យ​ឈឺ​ក្បាល។

បាត់​បង់​លំ​នឹង​ផ្លូវ​ចិត្ត​និង​ការ​តាំង​អារម្មណ៍:

​បញ្ហា​គេង​មិន​លក់​នេះ​ភាគ​ច្រើន​កើត​មាន​លើ​មនុស្ស​មាន​ទំនួល​ខុស​ត្រូវ​ច្រើន​មាន​​ការ​ព្រួយ​បារម្ភ​​ច្រើន។​ ដូច​នេះ​ការ​ចេះ​ហាត់​ពត់​លុត​ដំ​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​គឺ​ពិត​ជា​មាន​សារសំខាន់​និង​អាច​ដោះ​ស្រាយ​បញ្ហា​គេង​មិន​លក់​នេះ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​​។​

វិធី​តាំង​សមាធិ: មិន​ពិបាក​ទេ​អ្នក​គ្រាន់​តែ​ចំណាយ​ពេល​៣០​នាទី​ទៅ​៦០​នាទី​ដើម្បី​អង្គុយ​សមាធិ​នៅ​ទី​ស្ងប់​ស្ងាត់​មួយ​តែ​ប៉ុណ្ណោះ​។​​ អ្នក​ត្រូវ​រក​ទី​កន្លែង​ស្ងាត់​ពី​ព្រោះ វិធី​នេះ​តម្រូវ​ឱ្យ​អ្នក​បិត​ភ្នែក​អង្គុយ​ប៉ែ​ន​ភ្នែន​ដោយ​ប្រើ​ដង្ហើម​ដក​ចេញ​និង​ដក​ចូល​រួច​តាំង​ចិត្ត​ឱ្យ​ស្ងប់​មិន​គិត​ពី​អ្វី​ផ្សេង​ក្រៅ​ពីការ​ដក​ដង្ហើម​ចេញ​និង​ចូល​ឡើយ​។​ ពេល​វា​ចេញ​អ្នក​ដឹង​ថា​វា​ចេញ​ពេល​វា​ចូល​អ្នក​ដឹង​វា​ចូល។​ នេះ​ជា​វិ​ធី​ហាត់​ចិត្ត​តាម​បែប​ព្រះ​ពុទ្ធ​ដ៏​មាន​ប្រសិទ្ធ​ភាព។​

ការ​ហាត់​ប្រាណ​: ក្រៅ​ពី​ការ​​បង្វឹក​ផ្លូវ​ចិត្ត​រាង​កាយ​ក៏​ត្រូវ​ការ​ការ​បង្វឹក​ដែរ។​ ការហាត់​ប្រាណ​នឹង​ជួយ​រាង​កាយ​និង​ខួរក្បាល​​ដូច​ជា​ជួយ​បេះ​ដូង​ឱ្យ​ដើរ​បាន​ល្អ, សាច់​ដុំ​ធ្វើ​ការ​, ពិសេស​ធ្វើ​ឱ្យ​មាន​ភាព​វៃ​ឆ្លាត​និង​រហ័ស​រហូន​ការ​ចង​ចាំ​ក៏​បាន​ល្អ។


អត្ថបទ៖ Sin Sovannleakhena