ចង់ដឹងថា Walt Disneyland មានអ្វីពិសេសនៅក្នុងនោះទេ?

  • 2017-11-13 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នរណាខ្លះជាFan របស់ Pooh, Mickey mouse, Pop eye, Cinderella, Snow White, Peter Pan និងតួអង្គជាច្រើនទៀតរបស់Walt Disney Movie? អញ្ចឹងតើអ្នកចង់ទៅមើល Show របស់តួអង្គទាំងនេះនៅ ក្នុង​Disneyland Parkដែរ ឬទេ? បើចង់មើល អ្នកអាចទៅមើល Disney Landនៅក្នុងទីក្រុងហុងកុងបានណា។

 

នៅទីនោះមានកន្លែលដើរកម្សាន្ត​ លេងហ្គេម កន្លែងលក់អាហារញ៉ាំឆ្ងាញ់ៗ ប្លែកៗជាច្រើនកន្លែងដែលអ្នកមិនអាចដើរសព្វអស់ក្នុងរយៈពេលមួយថ្ងៃនោះទេ ព្រោះវាធំខ្លាំងណាស់។ រីឯកន្លែងកម្សាន្ត​នីមួយៗមានភាពទាក់ទាញ រៀបចំតុបតែងជាមួយតុក្កតាស្អាតៗ ព្រមទាំងមាន​សោភណភាព​គួរជាទីចាប់អារម្មណ៍ ជាពិសេសកុមារា កុមារី និងក្មេងៗជំទង់ៗពិតជាពេញចិត្តពេញថ្លើមជាមិនខានឡើយ។  

រដូវកាលChristmas និង ឆ្លងឆ្នាំជិតមកដល់ហើយណា បើទៅលេងនៅរដូវកាលនេះពិតជាសប្បាយខ្លាំងជាមិនខានឡើយ។

 


ប្រភព៖ hongkongdisneyland អត្ថបទ៖​ Bun Heng