ចុងសប្តាហ៍អញ្ចឹងបើបានទៅលេងរីសតជាប់មាត់សមុទ្រមិនដឹងល្អយ៉ាងណាទេ?

  • 2018-02-14 07:54:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បងប្អូនទាំងអស់គ្នាមានគម្រោងទៅលេងនៅទីណាទេ ថ្ងៃចុងសប្តាហ៍នេះ? អញ្ចឹងចង់ទៅលេងនៅរីសតជាប់មាត់សមុទ្រ អង្គុយលេងស្រូបយកខ្យល់អាកាសបរិសុទ្ធ ថតរូបស្អាតៗ ព្រមទាំងញ៉ាំអាហារសមុទ្រឆ្ងាញ់ៗ ស្រស់ៗ មានដូចជា៖ ក្តាម មឹក បង្គា និងត្រីសមុទ្រជាដើម។

សូមណែនាំ ណាតាយ៉ា រីសត (Nataya Resort and Restaurant) ជារីសតដែលនៅជាន់មាត់សមុទ្រ មានការរៀបចំបានស្អាតស៊ីគ្នាជាមួយទេសភាព និងមានកន្លែងអង្គុយលេង ដើរកម្សាន្ត កន្លែងញ៉ាំអាហារ និងអាងហែលទឹកថែមទៀតផង។ នៅរីសតនេះមានបន្ទប់ជួលបែបបឹងហ្គាឡូសម្រាប់ភ្ញៀវដែលចង់សម្រាក និងមានសុវត្ថិភាពផងដែរ។

ណាតាយ៉ា រីសត (Nataya Resort and Restaurant) មានទីតាំងនៅតាមបណ្តោយផ្លូវជាតោលេខ៣ នៅក្នុងភូមិព្រែកអំពិល ស្រុកទឹកឈូ ខេត្តកំពត

តោះ! ទៅលេងទាំងអស់គ្នាជាមួយគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ នៅថ្ងៃចុងសប្តាហ៍នេះ។

Nataaya Resort


អត្ថបទ៖​ Bun Heng