របៀប​ដាក់​រោម​ភ្នែក​ដែល​មើល​ទៅ​ដូច​រោម​ភ្នែក​ធម្មជាតិ

  • 2017-11-22 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

ការ​បិទ​រោមភ្នែក​មិន​សម្រាប់​តែ​ពេល​តុប​តែង​មុខ​ដើម្បី​ចូល​រួម​កម្ម​វិធី​នោះ​ទេ​, តាម​ពិត​ទៅ​យើង​អាច​ប្រើ​វា​សម្រាប់​ការ​តុប​តែង​មុខ​ជា​ប្រចាំ​ថ្ងៃ​ក៏​បាន​ តែ​សំខាន់​តើ​អ្នក​ដឹង​ពី​របៀប​បិទ​រោម​ភ្នែក​ឱ្យ​មើល​ទៅ​ដូច​ជា​រោម​ភ្នែក​ពិត​ៗ​ឬ​ទេ?​

ឱ្យ​តែ​ដឹង​ពី​វិធី​បិត​អ្នក​មិន​ចាំ​បាច់​ប្រើ​របស់​ Brand Brand ក៏​បាន​ដែរ!

តាម​ពិត​ទៅ​ការ​បិត​រោម​ភ្នែក​នេះ​មាន​៣​របៀប៖

 - កាត់​រោម​ភ្នែក​ជា​៣​ផ្នែករួច​បិត
 - កាត់​ពាក់​កណ្ដាល​រួច​បិត​នៅ​ខាង​ចុង​នៃ​ភ្នែក​
 - បិត​ទាំង​មូល​

សម្ភារៈ​ដែល​អ្នក​នឹង​ត្រូវ​ការ​មាន​ដូច​ជា៖

 -​ រោម​ភ្នែក​មួយ​គូរ
 - កាវ​សម្រាប់​បិត​រោម​ភ្នែក
 - ​​​​​​កូន​កន្ត្រៃ​តូច​
 - ជក់​សម្រាប់​គូស​ Eyeliner 

​បិត​រោមភ្នែក​ដោយ​ប្រើ​វិធី​ទី​១​: ជា​ដំបូង​វាស់​​រោម​ភ្នែក​នឹង​ប្រវែង​នៃ​រង្វះ​​ភ្នែក​របស់​អ្នក​​រួច​កាត់​។​​ កាត់​ឱ្យ​ត្រូវ​ប្រវែង​ហើយ​​កាត់​វា​ជា​៣​ផ្នែក​ទៀត។​ ផ្នែក​ខាងចុង, ​​កណ្ដាល ​និង​ខាង​ដើម។​ ពត់​រោមភ្នែក​ឱ្យ​ងរ​សិន​បន្ទាប់​មក​លាប​ Mascara។​ ​ប្រើ​ជក់ Eyeliner ដើម្បី​លាប​កាវ​ទៅ​លើ​ត្របក​ភ្នែក​ដែល​កៀក​នឹង​គល់​រោម​ភ្នែក​​រួច​បិត​ម្ដង​មួយ​ផ្នែក​ៗ។ វិធី​នេះ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ដែល​មិន​ធ្លាប់​បិត​រោម​ភ្នែក​ដោយ​ខ្លួន​ឯង​ឬ​ទើប​តែ​ចាប់​ផ្ដើម។​​ អាច​ប្រើ​វិធី​នេះ​បិត​រោម​ភ្នែក​សម្រាប់​ការ​តុប​តែង​មុខ​ជា​ប្រចាំ​ថ្ងៃ​ក៏​បាន​ព្រោះ​មើល​ទៅ​ដូច​ធម្មជាតិ​ណាស់​។

បិត​រោម​ភ្នែក​ដោយ​ប្រើ​វិធី​ទី​២​: ចំពោះ​វិធី​នេះ​អ្នក​ត្រូវ​ការ​តែ​ពាក់​កណ្ដាល​នៃ​រោមភ្នែក​តែ​ប៉ុណ្ណោះ​។​ កាត់​រោម​ភ្នែក​ពាក់​កណ្ដាល​ ឬ​តិច​ជាង​ពាក់​កណ្ដាល​ទៅ​តាម​ប្រវែង​ភ្នែក​របស់​អ្នក​ដើម្បី​បិត​នៅ​តែ​ផ្នែក​ខាង​ចុង​នៃ​ភ្នែក​តែ​ប៉ុណ្ណោះ​។ ពត់​រោមភ្នែក​ឱ្យ​ងរ​សិន​បន្ទាប់​មក​លាប​ Mascara។​ ប្រើ​ជក់ Eyeliner ដើម្បី​លាប​កាវ​ទៅ​លើ​ត្របក​ភ្នែក​ដែល​កៀក​នឹង​គល់​រោម​ភ្នែក​រួច​បិត​រោម​ភ្នែក​នោះ​នៅ​ខាង​ចុង​នៃ​ភ្នែក​។​ វិធី​នេះ​ក៏​មាន​ភាព​ងាយ​ស្រួល​ដែរ​ហើយ​ពិត​ជា​មើល​ទៅ​មិន​ចាប់់​អារម្មណ៍​ថា​បិត​រោម​ភ្នែក​ទេ​និង​អាច​ប្រើ​ការ​បាន​គ្រប់​កាលៈទេសៈ​​ដូច​ជា​ទៅ​ញ៉ាំ​ការ​​, ជប់​លៀង​, ខួប​កំណើត, ទៅ​ធ្វើ​ការ​, និង​ទៅ​សាលា​ផង​ដែរ។

បិត​រោមភ្នែក​ដោយ​ប្រើ​វិធី​ទី​៣​: វីធី​នេះ​មាន​គឺ​ល្អ​សម្រាប់​អ្នក​ដែល​មាន​រង្វះ​ភ្នែក​វែង​ពី​ធម្មជាតិ​និង​ចេះ​បិត​រោម​ភ្នែក​ស្រាប់​​គឺ​មិន​បាច់​កាត់​ទេ។​ គ្រាន់​តែ​ពត់​រោម​ភ្នែក​ឱ្យ​ងរ​សិន​រួច​លាប​ Mascara​ បន្ទាប់​មក​​ប្រើ​ជក់​សម្រាប់​លាប​ Eyeliner ​ដើម្បី​លាប​កាវ​ទៅ​លើ​ផ្នែក​កៀក​នឹង​គល់​​រោម​ភ្នែក​របស់​អ្នក​រួច​បិត​រួម​ភ្នែក​ជា​ការ​ស្រេច។ ​


ប្រភព៖ pinterest ប្រែ​សម្រួល៖ Sin Sovannleakhena