គន្លឹះកាត់បន្ថយចំណាយពេលដើរលេងស្រុកក្រៅ
- 2017-11-27 07:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះកាត់បន្ថយចំណាយពេលដើរលេងស្រុកក្រៅ
ចន្លោះមិនឃើញ
ពេលដើរលេងម្ដងៗ តែងតែព្រួយបារម្ភពីការចាយលុយអស់ច្រើន តើមែនទេ? បើចឹងអ្នកគួរតែដឹងពីគន្លឹះខ្លះៗខាងក្រោមនេះ ដើម្បីកាត់បន្ថយចំណាយពេលទៅដើរលេងលើកក្រោយ៖
១. កក់សំបុត្រយន្តហោះឲ្យត្រូវពេលថ្ងៃតម្លៃទាប
តម្លៃសំបុត្រយន្តហោះតែងតែចុះឡើងទៅតាមថ្ងៃខុស ៗ គ្នា។ អ្នកគួរតែធ្វើការពិនិត្យរកមើលថ្ងៃដែលមានតម្លៃទាប ហើយកក់អោយបានមុនថ្ងៃចេញដំណើរអោយបានយូរទើបទិញបានថោក។
២. កក់សណ្ឋាគារតាមវេបសាយដែលមានការបញ្ចុះថ្លៃ
មុនទៅលេងកន្លែងណាមួយ អ្នកគួរតែធ្វើការកក់អូតែលមុនជាស្រេចតាមរយះវេសាយដូចជា Booking.com រឺ Agoda ព្រោះកន្លែងមួយចំនួនតែមាន Deal ចុះថ្លៃ ដែលអ្នកអាចគេងក្នុងសណ្ឋាគារល្អៗក្នុងតម្លៃទាប។
៣. ប្រើមធ្យោបាយធ្វើដំណើររបស់រដ្ឋ
នៅតាមប្រទេសភាគច្រើនគឺមានឡានក្រុង ឬរថភ្លើងដែលអ្នកអាចជិះបានក្នុងតម្លៃថោកជាងតាក់ស៊ី ឬក៏មធ្យោបាយផ្សេងៗ។
៤. ដើរលេងកន្លែងកម្សាន្តផ្សេងៗ ជំនួសឲ្យការដើរផ្សារ
ធម្មតាពេលដើរផ្សារឃើញរបស់នេះ របស់នោះ គឺធ្វើអោយយើងចង់បាននិងចំណាយលុយច្រើនហួសពីការរំពឹងទុក។ ដូច្នេះបើមិនចាំបាច់ទេ គួរតែបង្វៀងផ្លូវទៅលេងកន្លែងកម្សាន្តផ្សេងៗក្រៅពីការដើរផ្សារ។
៥. ញ៉ាំអាហារនៅកន្លែងធម្មតា
ជំនួសអោយការចូលហាងគ្រប់ពេល អ្នកអាចញ៉ាំអាហារសាមញ្ញៗ បែប Local ឬអាហារតាមចិញ្ចើមថ្នល់ ដែលជួនកាលវាថែមទាំងមានរសជាតិឆ្ងាញ់ជាងម្ហូបហាងទៀតផង។ បើសិនជាញ៉ាំសល់ក៏អាចខ្ចប់ទុកញ៉ាំនៅពេលក្រោយទៀត ក៏កាន់តែចំណេញថែមទៀត។
អត្ថបទ៖ ដាលីន