អញ្ចឹង​តើ​បាន​ជា​ជនជាតិ​ថៃ​មិន​ចោល​ទម្លាប់​ញ៉ាំ​ហិល​របស់​គេ​សោះ!

  • 2018-01-09 07:35:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រៅ​ពី​ឆ្ងាញ់, ម្ទេស​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ដល់​សុខភាព​របស់​មនុស្ស​។​ ហើយ​អត្ថប្រយោជន៍​មិន​មែន​មាន​តែ​ក្នុង​ម្ទេស​ស្រស់​ទេ​សូម្បី​តែ​ម្ទេស​ម៉ដ្ឋ​ដែល​កិន​ហើយ​នោះ​ក៏​មាន​ប្រយោជន៍​ដល់​សុខភាព​ដែរ។

នេះ​គឺ​ជា​ហេតុ​ផល​ដែល​ធ្វើ​ឱ្យ​អ្នក​អាច​នឹង​ចង់​បន្ថែម​រសជាតិ​ហិល​ទៅ​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក។

១.ជួយ​សម្រក​ទម្ងន់: កម្ដៅ​ដែល​បញ្ចេញ​ពី​ផ្លែ​ម្ទេស​នឹង​ជួយ​សម្រក​គីឡូ​។

២.ធ្វើ​ឱ្យ​មាន​អារម្មណ៍​ល្អ​ក្រោយ​ពេល​ញ៉ាំ​: បន្ទាប់​ពី​បង្ក​ជា​ភាព​ក្ដៅ​ក្រហាយ​លើ​អណ្ដាត​រួច​មក​, សារធាតុ​ម្យ៉ាង​ដែល​ហៅ​ថា​​ Endorphin នៅ​ក្នុង​រាង​កាយ​ត្រូវ​បាន​បញ្ចេញ​​ហើយ​វា​មាន​មុខងារ​ធ្វើ​ឱ្យ​មនុស្ស​មាន​អារម្មណ៍​ល្អ។​

៣.លំហូរ​ឈាម​ក្នុង​សរសៃ​ឈាម​ដើរ​ស្រួល​: ពេល​ញ៉ាំ​ម្ទេស​ម្ដង​ៗ​អ្នក​ប្រាកដ​ជា​ទទួល​បាន​នូវ​អារម្មណ៍​ក្ដៅ​ហិល​ខ្លាំង​និង​ចង្វាក់​បេះដូង​ដើរ​ញាប់​, ពេល​បេះដូង​ដើរ​ញាប់​វា​ច្របាច់​បញ្ជូន​ឈាម​បាន​ល្អ​ទៅ​សព្វ​សារពាង្គ​កាយ។​

៤.កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម: តាម​ការពិសោធន៍​និង​ការ​សិក្សា​បាន​បង្ហាញ​ថា​ម្ទេស​ជួយ​កាត់​បន្ថយ​ការ​តម្រូវ​ការ​បរិមាណ​ជាតិ​ស្ករ​​ ( Insulin ) នៃ​រាងកាយ​​៦០%។

៥.ម្ទេស​មាន​វីតាមីន​ចម្រុះ​:​​ នៅ​ក្នុង​ម្ទេស​មាន​វីតាមីន​ដូច​ជា​​ប្រភេទ​ A, B, C, ជាតិ​ដែក, និង​ ប៉ូតាស្យូម​។

៦.​​ដោះស្រាយ​បញ្ហា​តឹង​ច្រមុះ​: ពេល​ញ៉ាំ​អាហារ​ដែល​ហិល​គឺ​ជៀស​មិន​ផុត​ពី​មាន​សំបោរ​ហូរ​ចេញ​ពី​ច្រមុះ​ទេ។​ ដូច្នេះ​វា​ក៏​ជួយ​សម្រាល​ការលំបាក​ពេល​តឹង​ច្រមុះ​បាន​មួយ​ផ្នែក​ធំ​ថង​ដែរ។

៧.ជួយ​ប្រឆាំង​នឹង​ជំងឺមហារីក: នេះ​ជា​អត្ថប្រយោជន៍​យ៉ាង​អស្ចារ្យ​មួយ​​សម្រាប់​បុរស​, ដែល​វា​ជួយ​ការពារ​ទប់ស្កាត់​ការ​រីក​សាយ​នៃ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​​ (Prostate ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​​ផលិត​មេ​ជីវិត​ឈ្មោល)។


ប្រភព៖ pinterest ប្រែ​សម្រួល៖ Sin Sovannleakhena