បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​ ប្រារព្ធ​ឡើង​នៅ​ខេត្ត​កែប​អ្ហា៎!!! 

  • 2017-12-02 07:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់បុណ្យសមុទ្រលើកទី៦ខាងមុខនេះ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ខេត្ត​កែប នា​ថ្ងៃ​ទី​ ២២-២៤ ធ្នូ ២០១៧ ក្រោម​ប្រធាន​បទ «ឆ្នេរ​សមុទ្រ​បៃតង អនាគត គឺ​បច្ចុប្បន្ន » នឹង​ពាក្យ​ស្លោក​ «និរន្ត​ភាព​ទេសចរណ៍​សម្រាប់​ការ​អភិវឌ្ឍ»។ ក្នុង​ព្រឹត្តិការណ៍​ដ៏​ពិសេស​នេះ នឹង​មាន​កម្មវិធី​សំខាន់​ជា​ច្រើន​ដូច​ជា៖ ក្បួន​ព្យុហយាត្រា មហោស្រព​ម្ហូប​អាហារ ស្រា​ និង​ភេសជ្ជៈ ការ​បង្ហាញ​ផលិត​ផល​ទេសចរណ៍​ គម្រោង​អភិវឌ្ឍ​ទេសចរណ៍​តំបន់​ឆ្នេរសមុទ្រ ការ​តាំង​ពិពណ៌​ផលិតផល​ក្នុងស្រុក សកម្មភាព​កីឡា​លើ​ទឹក និង​លើ​ឆ្នេរ​ខ្សាច់ ការ​ប្រគំ​តន្ត្រី​ដែល​មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​ល្បី ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​យើង រួម​និង ការ​បង្ហាញ​សិល្បៈ​អន្តរ​ជាតិ ព្រម​ទាំង​ការ​បាញ់​កាំជ្រួច​អបអរសាទរ​ផង​ដែរ។


ប្រភព៖ facebook ប្រែ​សម្រួល៖ Khou Sophy