សណ្ឋាគារ ៦កន្លែង​ដ៏​មាន​ផាសុកភាព​នៅ​លើ​ទឹក​ដី ក្រុង​​សែន​មនោរម្យ !!!

  • 2017-12-07 11:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សែន​មនោរម្យ ​ជា​ស្រុក​ដ៏​ធំ​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​មណ្ឌលគីរី ។ ស្រុក​មួយ​នេះ​គឺ​ល្បី​ខាង​ធម្មជាតិ​មាន​ព្រៃ​ឈើ​ដុះ​នៅ​យ៉ាង​ក្រាស់ ទឹក​ជ្រោះ​ដ៏​ស្រស់​ស្អាត កូន​ភ្នំ​ទាប ខ្ពស់​ពាស​ពេញ​វាល ដែល​បង្កើត ឲ្យ​មាន​ទស្សនីយភាព​គួរ​ជា​ទី​ចាប់​អារម្មណ៍។ សែន​មនោរម្យ​ក៏​មាន​រមណីយដ្ឋាន​ស្អាតៗ និង​កន្លែង​សម្រាប់​ស្នាក់​នៅ​ដែល​មាន​សេវាកម្ម​ល្អ​ផង​ដែរ។

 ​ថ្ងៃ​ សប្បាយ​ដើរ​ណែនាំ​សណ្ឋាគា​រ​ ៦​កន្លែង​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​មណ្ឌលគីរី ដែល​នឹង​ងាយ​ស្រួ​ល​ដល់​អ្នកទៅ​កម្សាន្តស្វែង​រក​កន្លែង​ស្នាក់នៅ​ ៖

១. Mondulkiri Hotel ៖ មាន​ទី​តាំង​ស្ថិត​នៅ​ ភូមិ​ចំបក់​ ឃុំ​ស្ពាន​មាន​ជ័យ ស្រុក​សែន​មនោរម្យ។  ចំពោះបន្ទប់មាន៦ប្រភេទ តម្លៃ​ចាប់​ពី ១៣ដុល្លារ​ឡើង​ទៅ។

ទូរស័ព្ទ៖ ០១២ ៧៧៧ ០៥៧

២. Diamond Mondulkiri Resort ៖ មាន​ទី​តាំង​ស្ថិត​នៅ​ ភូមិ​ដើម​ស្រល់​ ឃុំ​មនោរម្យ ស្រុក​សែន​មនោរម្យ។ ចំពោះបន្ទប់មាន២ប្រភេទ តម្លៃ​ចាប់​ពី ២៨ដុល្លារ​ឡើង​ទៅ។

ទូរស័ព្ទ៖ ០១៥ ៦៧២ ២២២

៣. Elephant Hill Resort ៖ មាន​ទី​តាំង​ស្ថិត​នៅ​ ភូមិ​អូរ​ស្ពាន​ ឃុំ​ស្ពាន​មាន​ជ័យ ស្រុក​សែន​មនោរម្យ។ ចំពោះបន្ទប់មាន១ប្រភេទ តម្លៃ​ ៧៣ដុល្លារ​។

ទូរស័ព្ទ៖ ០១៦ ៥១០ ៥២០.

៤. Emario Mondulkiri Resort ៖ មាន​ទី​តាំង​ស្ថិត​នៅ​ ឃុំ​ស្ពាន​មាន​ជ័យ ស្រុក​សែន​មនោរម្យ។ ចំពោះបន្ទប់មាន២ប្រភេទ តម្លៃ​ចាប់​ពី ២៧ដុល្លារ​ឡើង​ទៅ។

ទូរស័ព្ទ៖ ០១២ ៥៤៤ ៣៣៣

៥. Mayura Hill Resort ៖ មាន​ទី​តាំង​ស្ថិត​នៅ​ ភូមិ​ដើម​ស្រល់​ ឃុំ​លេខ៧ ស្រុក​សែន​មនោរម្យ។ ចំពោះបន្ទប់មាន១ប្រភេទ តម្លៃ​ ៨៤ដុល្លារ​។

ទូរស័ព្ទ៖ ០៧៧ ៩៨០ ៩៨០

៦. Chuncheat House Eco-Lodge ៖ មាន​ទី​តាំង​ស្ថិត​នៅ​ ភូមិ​ដើម​ស្រល់​ ឃុំ​លេខ៧ ស្រុក​សែន​មនោរម្យ។ ចំពោះបន្ទប់មាន៤ប្រភេទ តម្លៃ​ចាប់​ពី ៣២ដុល្លារ​ឡើង​ទៅ។

ទូរស័ព្ទ៖ ០៨៨ ៨០០ ០០៤៦


ប្រភព៖ google ប្រែ​សម្រួល៖ Khou Sophy