សារមន្ទីរ​ក្រោម​បាត​សមុទ្រ​ដែល​អស្ចារ្យ​សឹង​តែ​មិន​គួរ​ឲ្យ​ជឿ

  • 2017-12-07 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មនុស្ស​ជា​ច្រើន​គិត​ថា​សារមន្ទីរ​មាន​តែ​នៅ​លើ​ដី​គោក​តែ​ប៉ុណ្ណោះ ដោយ​សារ​តែ​វា​មិន​អាច​ទៅ​រួច​ដែល​មនុស្ស​អាច​សាង​សង់​សារមន្ទីរ​នៅ​ក្រោម​បាត​សមុទ្រ​ដ៏​ធំធេង យ៉ាង​ណា​មិញ​សារមន្ទីរ​មួយ​ចំនួន​ខាង​ក្រោម​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​សឹង​តែ​មិន​ជឿ​នឹង​ភ្នែក​ខ្លួន​ឯង។  

    ១ Baia Underwater Park, Italy     Baiaត្រូវ​បាន​គេ​បោះ​បង់​ចោល​នៅ​សតវត្ស​ទី​៨ ហើយ​ក៏​បាន​លិច​លង់​ចូល​ទៅ​ក្នុង​បាត​សមុទ្រ​។ ដើម្បី​បាន​ទៅ​កាន់​ទីតាំង​នោះ ​អ្នក​អាច​ជិះ​ទូក​កញ្ចក់ ឬ​ក៏​ហែល​ដោយ​មាន​សម្ភារៈ​គ្រប់គ្រាន់ ​ជាមួយ​នឹង​អ្នក​ដឹកនាំ។      

 

២ Museo Subacuatico de Arte (MUSA)     សារមន្ទីរ​មួយ​នេះ​មាន​រូប​ចម្លាក់​ដល់​ទៅ​ ៥០០ ឯណោះ​ ដែល​មើល​ទៅ​អាច​នឹង​ភ្ញាក់ ដោយ​សារ​តែ​រូប​ចម្លាក់​នោះ​មាន​ភាព​រស់​រវើក​ដូច​ជា​មនុស្ស​ពិត​ប្រាកដ។      

 

៣. Museo Atlantico Lanzarote     សារមន្ទីរ​នេះ​ទើប​តែ​បើក​ដំណើរ​ការ​នៅ​ឆ្នាំ ២០១៦ ដោយ​មាន​ប្រហែល​ជាង ​៣០០​រូប​ចម្លាក់​។ Museo Atlantico Lanzarote​កសាង​ឡើង​ដើម្បី​ឲ្យ​មនុស្ស​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហ​នានា​ទាក់​ទង​ទៅ​លើ​បរិស្ថាន។

    ៤. Shipwreck Trail, Florida Keys

 

អ្វី​ដែល​យើង​បាន​អាន​កន្លង​មក​គឺ​សារមន្ទីរ​ដែល​មាន​រូប​ចម្លាក់ តែ​សម្រាប់ Shipwreck Trailនេះ​វិញ គឺ​មាន​អ្វី​ដែល​ប្លែក​ជាង​មុន ដោយ​សារ​តែ​អ្នក​ទស្សនា​នឹង​បាន​ឃើញ​​កប៉ាល់​ដ៏​ធំ​ដែល​បាន​លិច​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ។


ប្រភព៖ Tripsavvy | Agoda អត្ថបទ៖ ដេមី