សម្រាប់​អបអរ​បុណ្យ​ណូអែល​ខាង​មុខ​នេះ!!! ​នៅ​ Exchange Square​​ នឹង​មាន​ការ​តាំង​ពិព័រណ៍​អ្ហា៎!!!

  • 2017-12-07 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន​អនុស្សា សហ​ការ​ជាមួយ​ Exchange Square និងក្រុមហ៊ុនជាង៣០ នឹង​ដាក់​តាំង​បង្ហាញ​ផលិត​ផល​ជាង​២០០​មុខ​សម្រាប់​អបអរ​បុណ្យ​ណូអែល ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ១៦ និង ១៧ ខែ​ធ្នូ ចាប់​ពី​ម៉ោង ១០ព្រឹក​ ដល់ ម៉ោង ៨យប់ នៅ​ផ្សារ​ទំនើប Exchange Square។

ជាមួយ​នឹង​ការ​បញ្ចុះ​តម្លៃ​ចាប់​ពី​១០% រហូតដល់ ៥០% លើ​មុខ​ទំនិញ​ជា​ច្រើន​​ប្រភេទ​ដូចជា៖ សូកូឡា ផ្កា វត្ថុ​អនុស្សាវរីយ៍ របស់​ក្មេង​លេង សំលៀក​បំពាក់ ស្បែក​ជើង នាឡិកា គ្រឿង​សម្អាង សៀវភៅ និង​គ្រឿង​តុប​តែង​ជា​ច្រើន​ប្រភេទ​ទៀត។

អ្នក​ចូល​រួម​នឹង​សប្បាយ​រីករាយ​ជាមួយ​បរិយាកាស​នៅ​ក្នុង​ពិព័រណ៍​ណូអែល​ដោយ​ការ​ដើរ​ទិញ​ទំនិញ​ជា​ច្រើន​មុខ​ជាមួយ​ការ​បញ្ចុះ​តម្លៃ​ពិសេស ទស្សនា​កម្ម​វិធី​ច្រៀង​លេង​កម្សាន្ត​នៅ​លើ​ឆាក មាន​ចំណី​អាហារ​ជា​ច្រើន​មុខ​ជាមួយ​នឹង​ការ​ស្ដាប់​ភ្លេង​កំដរ ការ​លេង​ហ្គេម ការ​ចាប់​រង្វាន់ និង​ការ​ចែក​កាដូ ​Free ពី Santa ជាមួយ​ការ​តុប​តែង​យ៉ាង​ពិសេស។

ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​តាម​លេខ​ទូរស័ព្ទ ០១២ ២៣០ ១៤០ / ០១០ ៩១១ ៧៧៦ ឬ ហ្វេស​ប៊ុក​ផេក Christmas Fair Exchange Square


ប្រភព៖ facebook ប្រែ​សម្រួល៖ Khou Sophy