ចង់​ធ្វើ​កែវ​ព្រិល​ដាក់​លម្អ​បន្ទប់​នៅ​ថ្ងៃ​បុណ្យ​ណូអែល​ទេ? (ងាយ​ហើយ​ស្អាត​ទៀត!)

  • 2017-12-14 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជិត​ដល់​ថ្ងៃ​បុណ្យ​ណូអែល​ហើយ​!​ មិត្ត​ដែល​កំពុង​រង់​ចាំ​ទាំង​ឡាយ, នេះ​គឺ​ជា​អ្វី​ដែល​អ្នក​ទាំង​អស់​គ្នា​អាច​ធ្វើ​បាន​ដោយ​ងាយ​បំផុត​សម្រាប់​តាំង​លម្អ​បន្ទប់​និង​ផ្ទះ​ទោះ​ជា​ផុត​ថ្ងៃ​បុណ្យ​មួយ​នេះ​ក៏​នៅ​តែ​អាច​ដាក់​តាំង​លើ​តុ​បាន​យ៉ាង​ស្រស់​ស្អាត​​ដែរ។​

អ្វី​ដែល​អ្នក​ត្រូវ​ការ​មាន​ដូច​ជា​៖

-កន្ត្រៃ

-​តុក្កតា​តូច​ៗ​​​ឬ​រូប​តា​ណូអែល ​​

​-ក្រឡ​កែវ​ពណ៌​សរ​

-អំពូល​ភ្លើងពណ៌​សរ

-ថង់​ផ្លាស្ទិច​ពណ៌​សរ​​ឬ​ក្រដាស​ពណ៌ស (​ទុក​ធ្វើ​ជា​ព្រិល​​ដាក់​ក្នុង​កែវ​)​

វិធី​ធ្វើ​គឺ​ងាយ​បំផុត​៖​ គឺ​គ្រាន់​តែ​​កាត់​ចិញ្ច្រាំ​​ក្រដាស​ឱ្យ​តូច​ៗ​ស្ទើរ​តែ​ម៉ដ្ឋ​អស់​ហើយ​ដាក់​វា​ពាក់​កណ្ដាល​​ទៅ​ក្នុង​ក្រឡ​កែវ​ថ្លា​នោះ​។ បន្ទាប់​មក​ដាក់​អំពូល​ភ្លើង​នៅ​ពី​លើ​ក្រដាស​នៅ​ក្នុង​ក្រឡ​រួច​បន្ទាប់​មក​ទៀត​ដាក់​ក្រដាស​ដែល​នៅ​សល់​ចូល​ក្នុង​ក្រឡ​គឺ​ដាក់​ពី​លើ​អំពូល​ភ្លើង​តែ​ម្ដង។​ បន្ទាប់​មក​ទៀត​អ្នក​អាច​ជ្រើសរើស​តុក្កតា​ដែល​អ្នក​ចូលចិត្ត​ដាក់​តាំង​លម្អ​ក្នុង​ក្រឡ​ជា​មួយ​គ្នា​ចុះ។​​ ជា​ចុង​បញ្ចប់​គឺ​គ្រាន់​តែ​បើក​ភ្លើង​ក្នុង​ក្រឡ​នោះ​ឱ្យ​ភ្លឺ​ទៅ​និង​ដាក់​នៅ​ក្នុង​បន្ទប់​ឬ​កន្លែង​ដែល​អ្នក​ចង់​ដាក់​ជា​ការ​ស្រេច។​ បើ​បាន​ដាក់​នៅ​ក្នុង​បន្ទប់​ងងឹត​រឹត​តែ​ស្អាត​ព្រោះ​អាច​មើល​ឃើញ​ភ្លើង​ដែល​បញ្ចេញ​ពី​ក្នុង​កែវ​បាន​ស្អាត។​​​ ​​


ប្រភព៖ pinterest ប្រែ​សម្រួល៖ Sin Sovannleakhena