ប្រទេសទាំង១០ដែលមិនចង់ឲ្យអ្នកទៅទស្សនា

  • 2017-12-23 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិស័យ​ទេសចរណ៍​គឺ​ជា​ប្រៀប​ដូច​ជា​ឧស្សាហ៍​កម្ម​ធម្មជាតិ​​​មួយ​ដែល​រក​ចំណូល​បាន​ច្រើន​នៅ​ពេល​ដែល​មាន​​រៀបចំ​បាន​ត្រឹម​ត្រូវ ហើយ​មាន​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភព​លោក​ខិត​ខំ​កែច្នៃ​ប្រទេស​របស់​ខ្លួន​ឲ្យ​ភាព​ទាក់ទាញ​ និង​ទទួលស្វាគមន៍​ទេសចរណ៍​ឲ្យ​ចូល​មក​កាន់តែ​ច្រើន​ ។​ប៉ុន្តែ​ យ៉ាង​ណា​មិញ ក៏​មាន​ប្រទេស​​មួយ​ចំនួន​នៅ​លើ​ពិភពលោក​នេះ ដែល​បាន​ធ្វើ​ការ​សម្រេច​ចិត្ត ថា​ពួក​គេ​នឹង​មិន​ទទួល​អ្នក​ចំណូល​ថ្មី​ ឲ្យ​​មក​កាន់​ប្រទេស​របស់​ខ្លួន​។ ខាង​ក្រោម​នេះ​ជា​ប្រទេស​ទាំង ១០​ ដែល​មិន​សូវ​ទទួល​ស្វាគមន៍​ដល់​អ្នក​ទេសចរ​ជុំ​វិញ​ពិភព​លោក ៖

១.ប្រទេស​សោ​ឌី​អារ៉ាប​ប៊ី៖

ប្រទេស​នេះ​ទាម​ទារ​ឲ្យ​អ្នក​ទេសចរណ៍​ទាំង​អស់​ត្រូវ​មាន​ការ​ធានា​ដោយ​ប្រជាជន​ស្រប​ច្បាប់​នៅ​ក្នុង​ស្រុក​​​។ ពេល​ខ្លះ​ទៀត​សោត​ ​ទោះ​ជា​អ្នក​ត្រូវ​បាន​គេ​ធានា​ក្តី ក៏​មិន​ប្រាកដ​ថា​អ្នក​អាច​ទទួល​បាន​ទិដ្ឋាការ​នោះ​ទេ ដោយ​សារ​តែ​បែប​បទ​នៃ​ការ​ស្នើ​សុំ​គឺ​មាន​ភាព​ពិបាក​ខ្លាំង​ណាស់​។

២.អ៊ីរ៉ង់

ប្រទេស​អ៊ីរ៉ង់​មិន​មាន​សូម្បី​តែ​ស្ថានទូត​អាមេរិក។ បើ​សិន​ជា​អ្នក​ចង់​បាន​ទិដ្ឋាការ​ចូល​ក្នុង​ប្រទេស​អ៊ីរ៉ង់ ក៏​អ្នក​ត្រូវ​តែ​បង្ហាញ​ថា​អ្នក​ធ្វើ​ដំណើរ​ជា​ក្រុម​ដើរ​កម្សាន្ត​។

៣.កូរ៉េខាងជើង

ប្រទេស​កូរ៉េ​ខាង​ជើង​ទាម​ទារ​ឲ្យ​អ្នក​ទេសចរ​ទាំង​អស់​ធ្វើ​ការ​កក់​កញ្ចប់​ដើរ​កម្សាន្ត​ពេញ​លេញ​មួយ​មុន​ពេល​​ដែល​ធ្វើ​ការ​ទស្សនា។ កំឡុង​ពេល​ដែល​ទស្សនាចរ​​អ្នក​នឹង​តម្រូវ​ឲ្យ​នៅ​ជាមួយ​អ្នក​មគ្គុទ្ទេសក៍​​របស់​អ្នក​គ្រប់​ពេល​វេលា​ទាំង​អស់។

៤.ប្រទេស​ស៊ីរី ស៊ីរី​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ជម្លោះ ហេតុ​នេះ​ហើយ​វា​សឹង​តែ​មិន​អាច​ទៅ​រួច​ក្នុង​ការ​ស្នើ​សុំ​ Visa ។ ដោយ​សារ​តែ​​ Visa នីមួយ​ៗ​ត្រូវ​ឆ្លង​កាត់​ដំណាក់​កាល​ដ៏​រញ៉េរញ៉ៃ។

៥.គុយបា

ទោះ​ជា​ទំនាក់​ទំនង​រវាង​គុយបា​និង​អាមេរិក​ស្ថិត​ក្នុង​សភាព​ធូរ​ស្រាល​ក្ដី ក៏​ប៉ុន្តែ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ក៏​នៅ​តែ​មាន​ភាព​ពិបាក​ដដែល​។ អ្នក​អាច​ធ្វើ​ដំណើរ​កម្សាន្ត​បាន​លុះ​ត្រា​តែ​អ្នក​អាច​បញ្ជាក់​ថា​អ្នក​ទៅ​​កាន់​ប្រទេស​នេះ​ដោយ​សារ​មូល​ហេតុ​ផ្លូវ​ការ​ណា​មួយ បើ​មិន​ដូច្នោះ​ទេ​អ្នក​ត្រូវ​ធ្វើ​ការ​រង់​ចាំ​យូរ​បន្តិច​។

៦. ប្រទេស សូម៉ាលី សូម៉ាលី​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រទេស​ដែល​សម្បូរ​ដោយ​ចោរ​សមុទ្រ​ដែល​ព័ទ្ធ​នៅ​ជុំ​វិញ ដែល​ជា​មូល​ហេ​តុ​មួយ​ដែល​អ្នក​មិន​គួរ​ទៅ។ ទោះ​បី​ជា​អ្នក​អាច​ឆ្លង​កាត់​ពួក​ចោរ​សមុទ្រ​ក៏​ដោយ អ្នក​នឹង​នៅ​តែ​ត្រូវ​ការ​ធានា និង ការ​អញ្ជើញ​ក្នុង​ការ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​ណា​មួយ​​ដែរ​។

៧. Angola (អេងហ្គូឡា)​ បើ​សិន​ជា​អ្នក​ចាំ​បាច់​ត្រូវ​ទៅ​ប្រទេស​នេះ​ អ្នក​ប្រហែល​ជា​ត្រូវ​ត្រៀម​ក្នុង​ការ​ចំណាយ​ជា​ច្រើន​មុន​ពេល​ដែល​អ្នក​អាច​ដឹង​ថា​អ្នក​អាច​ទៅ​បាន​ឬ​ក៏​អត់។ មុន​ពេល​ដែល​អ្នក​ធ្វើ​ការ​ស្នើ​សុំ Visa​ ​នឹង​តម្រូវ​ឲ្យ​បង់​ថ្លៃ​ដាក់​ពាក្យ ថ្លៃ​លិខិត​អញ្ជើញ និង​ធ្វើ​ការ​​កក់​សំបុត្រ​យន្ត​ហោះ​និង​សណ្ឋាគារ​ជា​មុន​។

៨.សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល

៩. លីប៊ី លីប៊ី​គឺ​ជា​ប្រទេស​ដែល​មាន​អត្រា​បទល្មើស​ខ្ពស់​ខ្លាំង​ដែល​ធ្វើ​ឲ្យ​អ្នក​ដំណើរ​មិន​គួរ​ធ្វើ​ការ​ដើរ​កម្សាន្ត​ឡើយ​។

១០. Algeria  (អាលជឺរី) អាលជឺរី​គឺ​ជា​ប្រទេស​មួយ​ទៀត​ដែល​ចង់​ឲ្យ​ទេសចរណ៍​​បង្ហាញ​ថា​ពួក​គេ​អាច​មាន​លទ្ធភាព​ក្នុង​ការ​បង់​ប្រាក់​សម្រាប់​ដំណើរ​កម្សាន្ត​របស់​ជាមុន​សិន ។​អញ្ចឹង​ ដំបូង​គឺ​ត្រូវ​ធ្វើ​ការ​កក់​សណ្ឋាគារ​មុន បន្ទាប់​មក​ទទួល​យក​ប័ណ្ណ​ស្នាក់​នៅ ពេល​ដែល​អ្នក​ទទួល​បាន​វា​ហើយ​អ្នក​ត្រូវ​ធ្វើ​ការ​ទាក់ទង​ជាមួយ​នឹង​ភ្នាក់​ងារ​ទេសចរ​នៅ​ក្នុង​ស្រុក។ បន្ទាប់​មក​អ្នក​អាច​ធ្វើ​ការ​ស្នើ​សុំ​ទិដ្ឋាការ​បាន​ហើយ​។

ប្រភព៖ Boredarticles


ប្រភព៖ boredarticles អត្ថបទ៖​ សោភា