ស្ដាយ!! កន្លែងដែលសុទ្ធតែស្អាតៗ និងគួរឲ្យចាប់អារម្មណ៍ តែទៅលេងមិនបាន !!
- 2017-12-26 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ដាយ!! កន្លែងដែលសុទ្ធតែស្អាតៗ និងគួរឲ្យចាប់អារម្មណ៍ តែទៅលេងមិនបាន !!
ចន្លោះមិនឃើញ
នៅក្នុងពិភពលោកយើងនេះមានកន្លែងស្អាតៗ និងប្លែកៗជាច្រើនរាប់មិនអស់។ កន្លែងខ្លះជាកន្លែងដែលមានសុវត្ថិភាព ហើយមនុស្សម្នាមកពីគ្រប់ទិសទីអាចចូលទៅកម្សាន្តតាមចិត្តចង់។ ឯកន្លែងខ្លះទៀតទោះបីជាយើងចង់ទៅស្គាល់យ៉ាងណាក៏គ្មានឱកាសដែរព្រោះថា វាសុទ្ធតែជាកន្លែងដែលគ្រោះថ្នាក់ ហើយត្រូវបានហាមឃាត់ មិនអនុញ្ញាតឲ្យចូលកម្សាន្តតាមចិត្តបានឡើយ។ ជាក់ស្ដែងដូចជាកន្លែងមួយចំនួនខាងក្រោមនេះតែម្តង៖
១. កោះពស់ នៅប្រទេសប្រេស៊ីល៖ ជាកោះដែលគ្មានមនុស្សរស់ ហើយមានពស់ពិសរស់នៅច្រើន។
២. មហាវិថី Karakoram៖ មហាវិថីនេះត្រូវបានបិទដោយសារ មានថ្ម និងផ្ទាំងទឹកកក រអិលធ្លាក់ចុះមកពីលើភ្នំ។
៣. Mecca and Medina៖ ជាកន្លែងសម្រាប់តែអ្នកដែលមានជំនឿលើព្រះ Allah តែប៉ុណ្ណោះ។
៤. Oymyakon នៅប្រទេសរុស្ស៊ី៖ ជាតំបន់ដែលមានអាកាសធាតុត្រជាក់ខ្លាំង ឋិតនៅសីតុណ្ហភាព -៩០.១ អង្សា។
៥. Motuo County នៅប្រទេសចិន៖ ជាទីកន្លែងដ៏សក្ដិសមសម្រាប់ពុទ្ធសាសនិក ព្រោះថាបើចង់ទៅទីនោះគឺត្រូវធ្វើដំណើរដោយថ្មើរជើងផ្ទាល់ គ្មានផ្លូវសម្រាប់យានជំនិះឡើយ។
៦. ភ្នំ Mount Athos នៅប្រទេសក្រិក តំបន់ Macedonia៖ ជាភ្នំសម្រាប់បព្វជិតតែប៉ុណ្ណោះ ហាមមិនឲ្យស្ត្រី និងរាល់សត្វដែលមានភេទញីមិនឲ្យចូលទៅកាន់ទៅនោះឡើយ។
ប្រភព៖ Brightside ប្រែសម្រួល៖ Khou Sophy